Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ភ្ញៀវទេសចរលើកសរសើរការអភិវឌ្ឍខេត្តកំពត ខណៈដែលថ្ងៃឈប់សម្រាក២ថ្ងៃមានភ្ញៀវមកលេងកម្សាន្តជិត ៦ម៉ឺននាក់

ភ្ញៀវទេសចរបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងការយល់ឃើញរបស់ខ្លួនថា កំពតបានក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា ដោយមានការអភិវឌ្ឍន៍ឆាប់រហ័ស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ កន្លែងដើរលេងច្រើន សេវាកម្មទេសចរណ៍ផ្សេងៗអាចទទួលយកបាន ហើយពួកគាត់ស្នើឱ្យមានការពង្រឹងលើបញ្ហាតម្លៃ។មន្ត្រីជំនាញថាបុណ្យ ២ថ្ងៃនេះ ភ្ញៀវទេសចរជិត ៦ម៉ឺននាក់បានមកលេងកម្សាន្តក្នុងខេត្តកំពត។

ភ្ញៀវទេសចរមកពីខេត្តសៀមរាប និងខេត្តកណ្តាល បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងពេលបានមកឈរនៅលើទឹកដីក្រុងកំពត ដែលមានទេសភាពដ៏ស្រល់ត្រកាល មានមនុស្សមកលេងច្រើន ហើយការរៀបចំអនាម័យបរិស្ថានបានស្អាត ទន្ទឹមនឹងការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរ។ ពិសេសពេញចិត្តគំនិតផ្តួចផ្តើមដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលធ្វើឱ្យខេត្តតារារះនាទិសនិរតីមួយនេះ មានភាពទាក់ទាញ់ និងលេចធ្លោជាងគេទាំងអស់នៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ពួកគេបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់រៀបចំកន្លែងស្អាត់ៗ សម្រាប់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្ត ហើយបានស្នើសុំឱ្យអាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធទាំងអស ជួយពង្រឹងសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរថែមទៀត ពិសេសលើបញ្ហាកំណត់តម្លៃ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា សម្រាប់ថ្ងៃឈប់សម្រាករយៈពេលពីរថ្ងៃ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីបុណ្យច្រត់ព្រះនង្គ័ល ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកសម្រាកលេងកម្សាន្តក្នុងខេត្តកំពតសរុប ៥៩.៤២០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៥៨.៦២៥នាក់ និងភ្ញៀវបរទេស ៧៩៥នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរក្នុងរយៈពេលពីរថ្ងៃនេះ គឺច្រើនលើសពីការរំពឹងទុក ជាក់ស្តែងសេវាស្នាក់នៅក្នុងក្រុងពេញអស់ រហូតលេចលឺការរអ៊ូរទាំពីភ្ញៀវមួយចំនួនផងដែរ ប៉ុន្តែជារួម សេវាកម្មផ្សេងៗមានភាពល្អប្រសើរ ភ្ញៀវមានទឹកមុខសប្បាយរីករាយ ហើយមិនមានបាតុភាពអ្វីមួយកើតឡើងគួរឱ្យកត់សំគាល់នោះទេ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments