Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងបើកដំណើរការសាកល្បងរយៈពេល ៣ខែ ចាប់ពីខែធ្នូខាងមុខនេះ

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រតិភូអន្តរក្រសួង និងតំណាងដៃគូវិនិយោគ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងកំពង់ផែដោយផ្ទាល់មុនថ្ងៃចាប់ផ្តើមមកដល់។ ឯកឧត្តម ខូយ ដារ៉ា អគ្គនាយកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងជាប្រធានប្រតិភូអន្តរក្រសួងបានមានប្រសាសន៍ថា ដោយមានចំណាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះកិច្ចព្រមព្រៀងក្នុងការទទួលយកក្រុមហ៊ុន KITP DEVELOPMENT-CO,LTD ជាដៃគូវិនិយោគសម្រាប់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។

ដោយផ្អែកតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុន KITP DEVELOPMENT CO.,LTD ទើបគ្រប់ផ្នែកពាក់ព័ន្ធចុះមកពិនិត្យទីតាំង និងស្ថានភាពជាក់ស្តែងនៅពេលនេះ ស្របតាមសំណើរបស់ក្រុមហ៊ុនកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត (KITP DEVELOPMENT-CO,LTD) ដែលទទួលសិទ្ធិលើការងារនេះ។ ឯកឧត្តម ខូយ ដារ៉ា អគ្គនាយកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងជាប្រធានប្រតិភូអន្តរក្រសួងបានឱ្យដឹងដែរថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ និងបើកដាក់ឱ្យដំណើរការសាកល្បងចាប់ពីខែធ្នូ ឆ្នាំ២០២៤ ឆ្នាំ២០២៤ខាងមុខនេះ ហើយដំណើរការសាកល្បងនេះមានរយៈពេល ៣ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ខាងមុខតទៅ។

សូមរំលឹកថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានបណ្តោយប្រវែង ៣០០ម៉ែត្រ សាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ កំពង់ផែនេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី “ADB”៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





























Post a Comment

0 Comments