Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកមិនអាចរំលង


ដោយសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ព្រមទាំងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃ គណ:កម្មការវត្តចំនួនពីរក្នុងស្រុកកំពង់ត្រាច រួមមាន វត្តកំពូលមាស និងវត្តកោះគ្រឹះស្នា ស្ថិតក្នុងឃុំឬស្សីស្រុកខាងលិច មុនពិធីកាន់វស្សាចូលមកដល់។

ក្នុងពិធីនេះ លោកជំទាវប្រធានកិត្តិយសសមាគម បានលើកឡើងថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីមួយដែលមិនអាចរំលងបានក្នុងព្រះពុទ្ធសាសនា ដែលជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទ នឹងជាអ្នកមានជំនឿលើព្រះពុទ្ធសាសនាតែងនាំគ្នាប្រារព្ធពិធីបុណ្យនេះឡើង ដោយនាំយកសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗប្រគេនព្រះសង្ឃតាមលទ្ធភាព។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ ការប្រគេនទៀនចំណាំវស្សាដល់ព្រះសង្ឃក៏ជាកិច្ចចាំបាច់មួយសម្រាប់ពលរដ្ឋខ្មែរដែលកាន់ព្រះពទ្ធសាសនា ព្រោះពន្លឺទៀននឹងជួយបំភ្លឺអនាគតជាតិឱ្យស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អតាមរយ:ការរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ ម្យ៉ាងទៀត នេះជាការជួយដល់វត្តអារាមដើម្បីបានដុតបំភ្លឺនៅពេលយប់។ លោកជំទាវប្រធានកិត្តិយសសមាគមបានបន្តថា ក្នុងអំឡុងនៃពិធីបុណ្យចូលព្រះវស្សានេះដែរ ក៏ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេត្រូវបង្កើនការរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទផងដែរ ដូច្នេះតាមបណ្តាវត្តអារាមនានា គឺត្រូវការជាចាំបាច់នូវគ្រឿងឧបភោគបរិភោគដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃជាចាំបាច់។

ទេយ្យទានដែលនាំយកទៅប្រគេនព្រះសង្ឃនាឱកាសនោះ ក្នុងវត្តនីមួយៗរួមមាន៖ ទៀនចំណាំព្រះវស្សា ១គូ អង្ករ ២បាវ ត្រីខ ៥យួរ ស្ករស ៥គីឡូក្រាម ទឹកស៊ីអ៊ីវ ៥យួរ ប្រេងឆា ២ដបធំ តែ ៥កញ្ចប់ ធូប ៥ដុំ ប៊ីចេង ៥គីឡូក្រាម មី ៥កេស កាហ្វេ ២កញ្ចប់ធំ ទឹកត្រី ៥យួរ ត្រីងៀត ៥គីឡូក្រាម ទឹកក្រូច និងទឹកផ្លែឈើ ៥កេស សៀង ១០គីឡូក្រាម ខ្ទឹមស ៥គីឡូក្រាម សាប៊ូម្សៅ ៥កញ្ចប់ ផ្កាឈូក ៧ទង ទឹកបរិសុទ្ធ ៥កេស និងបច្ច័យចំនួន ៥០ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង




















Post a Comment

0 Comments