Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច និងអជ្ញាធរខេត្តកំពត អំពាវនាវដល់អ្នកបញ្ជាយានយន្តទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ

ថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយក្រសួងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តកំពត ក្រោមកិច្ចសម្របសម្រួលរបស់មន្ទីរទំនាក់ទំនង់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៤  លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា បច្ចុប្បន្ននេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីកង្វល់ធំបំផុតរបស់រាជរដ្ឋាភិបាល បន្ទាប់ពីប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើន ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ លោកជំទាវអនុរដ្ឋលេខាធិការបានបន្តថា គ្រោះថ្នាក់ចរាចរណ៍បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ ពិសេសបានធ្វើឱ្យបាត់បង់ដល់អាយុជីវិតរបស់យើង និងអ្នកដទៃផងដែរ ដូច្នេះហើយប្រសិនបើយើងទាំងអស់គ្នាមានការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះបានច្រើន គឺដូចជាយើងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។

ទន្ទឹមនឹងនោះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលដ្ឋទាំងអស់ ពិសេសប្អូនៗសិស្សានុសិស្សត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ក្នុងនោះអ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ការពារឱ្យបានត្រឹមត្រូវ គោរពភ្លើង ស្លាកសញ្ញាចរាចរណ៍ បើកបរដោយមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយអ្នកបើកបរម៉ូតូត្រូវពាក់មួកសុវត្តិភាព កុំបើកបរពេលទទួលទានគ្រឿងស្រវឹង ពិសេសកុំបើកបរហួសល្បឿនកំណត់។

ក្នុងពិធីនេះដែរ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត ក៏បានលើកឡើងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ននេះ បណ្តាលមកពីកត្តាបួនសំខាន់រួមមាន៖ កត្តាមនុស្ស កត្តាផ្លូវថ្នល់ កត្តាយានជំនិះ និងកត្តាធម្មជាតិ។ ប៉ុន្តែកត្តាមនុស្ស គឺជាមូលហេតុសំខាន់ជាងគេនៅកម្ពុជា ដែលទាមទាឱ្យមានការចូលរួមរិតបន្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ទាំងអស់គ្នា។ ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ាបានគឺត្រូវទាមទាឱ្យមានការចូលរួមជាចាំបាច់បំផុតពីអ្នកបើកបរ និងប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ហើយប្រសិនបើយើងមិនមានការចួលរួមនោះទេ គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។

យោងតាយមមន្ត្រីជំនាញ និងគ្រូឧទ្ទេសបានបញ្ជាក់ដែរថា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង វាបានបង្កឱ្យខាតបង់ពេលវេលា ខាតបង់ថវិកា ខាតបង់ទ្រព្យសម្បត្តិ រងរបួស ពិការ និងអាចឈានទៅដល់ការបាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃផងដែរ។ ដូច្នេះសូមអ្នកបញ្ជាយានយន្តទាំងអស់ត្រូវគោរច្បាប់ចចរណ៍ ហើយគោរពស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគោរពអ្នកបញ្ជាចរាចរណ៍ឱ្យបានត្រឹមត្រូវ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments