Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អ្នកផ្តល់សេវាទេសចរណ៍ខេត្តកំពតប្តេជ្ញាចូលរួមទប់ស្កាត់និងប្រឆាំងការប្រើប្រាស់និងចែកចាយគ្រឿងញៀន

ម្ចាស់ដំណាក់បុរី រីសតស្ថិតនៅសង្គាត់បឹងទូក ក្រុងបូកគោ មានចម្ងាយ៦គីឡូម៉ែត្រពីផ្សារកំពត លោក អេង លីផេង បានប្រាប់ឲ្យដឹងថា ដំណាក់បុរី រីស៊ត មាន១៣បន្ទប់ បន្ទាប់នីមួយៗនៅដាច់ៗពីគ្នា មានសួនអង្គុយលេង កន្លែងថតរូប មានអាងទឹកផ្ទាល់ខ្លួន តម្លៃបន្ទប់ចន្លោះពី៣០ ទៅ១៥០ដុល្លា ។ ក្រៅពីនោះក៏មានសេវាម៉ូតូកង់បួន សម្រាប់ជិះកម្សាន្តតាមជើងភ្នំបូកគោ , កន្លែងស្នាក់សម្រាប់សត្វចិញ្ចឹម (Pet Hotel)  ភោជនីយដ្ឋាន និងផ្កាយបាផងដែរ។ ដំណាក់បុរី រីសត ប្រឆាំងដាច់ខាត់ចំពោះការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ដោយបានដាក់ចេញនូវបទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ថែមទៀតផង ។


បុគ្គលិក ហូមម្ស៉ា កញ្ញា ហេង សម្ផស្ស បានប្រាប់ឲ្យដឹងថា ខេត្តកំពតមានភ្ញៀវមកលេងច្រើន ចាប់តាំងពីមានរូបសំណាក់សេះសមុទ្របាញ់ទឹក ធ្វើឲ្យហូមម៉ាស្សាក៏មានភ្ញៀវមកច្រើនដែរ  នៅទីនេះមានសេវា ស្ទឹមសូណា ម៉ាស្សាខ្លួន ម៉ាស្សាប្រេង និងម៉ាស្សាប្រេងអារ៉ូម៉ាជើងផងដែរ ហើយហូមម៉ាស្សាបើកពីម៉ោង៦កន្លះ ដល់ម៉ោង១២យប់។ កញ្ញាបានបញ្ជាក់ថា  ហូមម៉ាស្សាមានបំរាមជាច្រើន ទាក់ទង់នឹងគ្រឿងញៀន អាវុធជាតិផ្ទុះ  និងអំពើជួញដូរផ្លូវភេទជាដើម ។ កញ្ញាបានសង្កត់ធ្ងន់ថា ប្រសិនបើក្នុងករណីឃើញមានអ្នកបើប្រាស់គ្រឿងញៀន បុគ្គលិកហូមម៉ាស្សានឹងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីចាត់វិធានការច្បាប់។

ចំណែកអ្នកគ្រប់គ្រងនៅមណ្ឌលកម្សាន្ត KTV និងអាហាដ្ឋាន “ វិមានស្នំប្រាំពីរ” លោក ចាន់ រិទ្ធ បានបញ្ជាក់ថា ទីនេះបើកពីម៉ោង១០កន្លះព្រឹកដល់ម៉ោង ១រំលងអធ្រាត្រ មានខ្ចុះអង្គុយញាំអាហារគ្រប់ប្រភេទលក្ខណៈគ្រួសារ បន្ទប់ខារ៉ាអូខេគ្រួសារជាដើម។ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន លោកក៏បានប្តេជ្ញាដែរថាប្រឆាំងដាច់ខាត់រាល់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ទាំងបុគ្គលិក និងភ្ញៀវ បើមានការសង្ស័យ ឬជាប់ពាក់ព័ន្ធ គឺមិនអនុញ្ញាតឲ្យចូលនោះទេ។

ប្រធានមន្ទីរទេសចរណ៍លោក សយ ស៊ីណុល បានបញ្ជាក់ថា កន្លងមកមន្ត្រីជំនាញរបស់មន្ទីរតែងតែចុះទៅណែនាំ ដល់ទីតាំងកន្លែងផ្តល់សេវាទេសចរណ៍នៅទូទាំងខេត្ត ក្នុងនោះណែនាំអំពីការបដិសណ្ឋារកិច្ច ការថែរក្សាសម្អាតអនាម័យបរិស្ថាននៅតាមទីតាំង ឬម្ហូបអាហារ  ការបង្រឹងសេវាកម្ម និងរក្សាភាពស្មោះត្រង់ពិសេសតម្លៃជាមួយអតិថិជនជាដើម។ ចំពោះបញ្ហាគ្រឿងញៀនមន្ទីរនៅតែបន្តចុះផ្សព្វផ្សាយដូចភ្លៀងរលឹម ក្នុងន័យធ្វើយ៉ាងឲ្យមានការចូលរួម ពីអ្នកផុ្តល់សេវា ពលរដ្ឋ និងទេសចរ ប្រឆាំង និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ នៅទូទាំងខេត្តកំពត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments