Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សិស្សខេត្តកំពត ២៩៥នាក់ ទទូលបានអាហាររូបករណ៍របស់ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន នៅឆ្នាំ២០២៣

នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០២៤ នេះនៅសាលសន្និសិទបូកគោ ខេត្តកំពត មានរៀបចំពិធីចែកវិញ្ញាបនបត្រអាហាររូបករណ៍ ថ្នាក់ឧត្តមសិក្សា  ជាអាហារូបករណ៍ និងសោហ៊ុយវិភោជន៍របស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណកម្មការទី១០ នៃរដ្ឋសភា នីតិកាលទី៧ ជូនដល់សិស្សពូកែ សិស្សមកពីក្រួសារក្រីក្រ និងសិស្សកំព្រីកំព្រា ចំនួន ២៩៥នាក់ (ស្រីចំនួន ២០៤នាក់)។

ប្រធានមន្ទីរអប់រំយុទជន និងកីឡាខេត្តកំពត លោក តាក ហាប់ បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់ការស្ដារ និងអភិវឌ្ឃន៏លើគ្រប់វិសយ័លើទឹកដីនៃខេត្តកំពត ក្នុងនោះវិសយ័អប់រំ ត្រូវបានលើកកម្ពស់តាមរយៈការផ្ដល់ជូនអាគារសិក្សារ និងអាហាររូបករណ៏ជាដើម។ ជាក់ស្ដែងសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នេះមាននិស្សិតចំនួន ២៩៥នាក់ បានទទូលអាហាររូបករណ៏របស់ឯកឧត្តមផ្ទាល់ ជារៀងរាល់ឆ្នាំ ពោលគឺពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន មូលនិធិ ឯកឧត្តមបណ្ឌិតតែងផ្តល់ជូន សម្រាប់បន្តសិក្សាតាមគ្រឹះស្ថាននានាសរុបចំនួន ៣,៧៨១នាក់។

នៅក្នុងពិធីចែកវិញ្ញាបនបត្រ និងផ្តល់អាហាររូបករណ៍  ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នបានគូសបញ្ជាក់ថា៖ តាមទំលាប់ជារៀងរាល់ឆ្នាំ មូលនិធិអាហាររូបរណ៏របស់ឯកឧត្តមផ្ទាល់ តែងតែបានផ្ដល់ជួនដល់និស្សិតជយ័លាភី បានបន្តការសិក្សាតាមវិទ្យាស្ថាន និងសកលវិទ្យាលយ័នានា ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលឆ្នាំដំបូងមានត្រឹមតែ៥នាក់ប៉ុណ្ណោះសម្រាប់ខេត្តកំពតយើង។ ឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉ន បានកត់សម្គាល់ថា  នេះជាការកសាងធនធានមនុស្សមួយយ៉ាងសំខាន់សម្រាប់យកចំណេះ និងជំនាញមកបំរើសង្គមជាតិ ។ ឯកឧត្តមបណ្ឌិត បានលើកយកគតិអ្នកប្រាជ្ញាជាច្រើន មកពន្យល់ និងបង្ហាញផ្លូវ ដើម្បីឧត្តមភាពនៃការសិស្សា និងស្វែងតម្លៃនៃជិវិតទៅថ្ងៃអនាគត និងបានលើកយកបទពិសោធន៏និងចំណេះដឹងជាច្រើនពីនិស្សិតជារៀមច្បង ដែលជាវេជ្ជបណ្ឌិត ជាវិស្វករ និងជំនាញផ្សេងៗជាច្រើនមកបង្ហាញដស់សិស្សទទួលបានអាហាររូបករណ៍ផងដែរ ដើម្បីជាទុនសម្រាប់សិស្ស និស្សិតទៅបន្តសិក្សាឲ្យទទួលបានជោគជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អាហាររូបករណ៏នៅតាមវិទ្យាស្ថាន និងសកលវិទ្យលយ័នានា និងឧបត្ថម្ភថវិកាដល់និស្សិតអាហាររូបករណ៏ទាំង  ២៩៥នាក់ផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


























Post a Comment

0 Comments