Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពតអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមរក្សាកិត្តិយសទីក្រុងទេសចរណ៍ស្អាតអាស៊ាន

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តកំពត បានរៀបចំទិវាជាតិទីក្រុងស្អាត លើកទី ១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” នៅបរិវេណសួនច្បាររូបសំណាក់ព្រះបាទអង្គដូង ក្រុងកំពត។ កម្មវិធីប្រារពធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម នៃ គង់ អភិបាលរងខេត្ត និងមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រជាពលរដ្ឋ អាជីវករ សេវករ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម និងយុវជន សិស្សានុសិស្សជាច្រើនរយនាក់ ។

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានលើកឡើងថា កម្មវិធីនេះមានគោលបំណង បង្ហាញពីការបញ្ជាបការយល់ដឹង និងការសម្អាតទីក្រុង  ក្រោមពាក្យស្លោក “ពលរដ្ឋគំរូចូលរួមគិតគូរពីបរិស្ថាន និងសោភណ្ឌភាពក្រុង,  ពលរដ្ឋគំរូចូលរួមគ្រប់គ្រងសំណល់ ឱ្យបានត្រឹមត្រូវដើម្បីទីក្រុងស្អាត,  ការបញ្ជាបការយល់ដឹង និងការសម្អាតទីក្រុង គឺជាកាតព្វកិច្ចយើងទាំងអស់គ្នា,  ទីក្រុងស្អាត ជាផលិតផលទេសចរណ៍បៃតង, ទីក្រុងស្អាត ជាទីក្រុងប្រកបដោយភាពវៃឆ្លាត, ទីក្រុងស្អាត នាំមកនូវកំណើនទេសចរណ៍ ស្របនឹងប្រធានបទ ទីក្រុងស្អាតដើម្បីទេសចរណ៍" ។ លោកបានអំពាវឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមរក្សាកិត្តិយសកេរ្តិ៍ឈ្មោះ ម្ចាស់ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ឯកឧត្តម នៃ គង់ អភិបាលរងខេត្ត បានអានសាលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ និងបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្អាតអនាម័យបរិស្ថាន ចូលរួមទុកដាក់សំរាម និងកាសសំណល់ឲ្យបានត្រឹមត្រូវ ចំពោះអាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍ ត្រូវរក្សាភាពថ្លៃថ្នូ ផ្តល់ជូនសេវាកម្មល្អ តម្លៃសមរម្យ ដើម្បីឲ្យទេសចររីករាយ ក្នុងការមកសម្រាកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន។

ក្រៅពីទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន សហគមន៍ទេសចរណ៍ត្រពាំងសង្កែខេតកតកំពត ក៏ទទួលបានជ័យលាភី និងពានរង្វាន់ចំនួន ២លើការអនុវត្តស្តង់ដារ ទេសចរណ៍អាស៊ាន ឆ្នាំ២០២៣ រួមមាន៖ ១. ស្ដង់ដារសហគមន៍ទេសចរណ៍អាស៊ាន ២.ស្ដង់ដារផ្ទះស្នាក់សហ គមន៍ទេសចរណ៍អាស៊ានផងដែរ ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត






















Post a Comment

0 Comments