Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញពាក់ព័ន្ធបញ្ជាក់ថាដំណាំស្រូវរាប់រយហិកតានៅខេត្តកំពតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

មន្ត្រីជំនាញពាក់ព័ន្ធបានលើកឡើងថា ដោយសារកត្តអាកាសធាតុប្រែប្រួល រដូវប្រាំងអូសបន្លាយយូរ និងមានកំដៅខ្លាំង គ្មានភ្លៀងកក់ខែ បានធ្វើឲ្យដំណាំស្រូវរាប់រយហិកតាក្នុងខេត្តកំពត ជួបបញ្ហាកង្វះខាតទឹកស្រោចស្រព។ ប៉ុន្តែក្រោយពេលមានអន្តរាគមន៍ពីក្រសួង អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ដំណាំស្រូវទាំងនោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា គិតមកដល់ថ្ងៃនេះមិនមានដំណាំស្រូវខូចខាតនោះទេ។ 

អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត លោក ចាន់ ផេង បានប្រាប់ឲ្យដឹងថា ដោយសារកត្តាអាកាសធាតុប្រែប្រួល រដូវប្រាំងអូសបន្លាយយូរ និងមានកម្តៅខ្លាំង គ្មានភ្លៀងកក់ខែធ្វើឲ្យដំណាំស្រូវរាប់រយហិកតា នៅក្នុងស្រុកចំនួន៣នៃខេត្តកំពត មានស្រុកកំពង់ត្រាច បន្ទាយមាស និងអង្គរជ័យ ជួបបញ្ហាកង្វះទឹកស្រោចស្រព ប៉ុន្តែដោយមានការយកចិត្តទុកដាក់ និងណែនាំពីក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរ បានចុះទៅជួយបូមទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះក្នុងស្រុកនីមួយៗចាប់តាំងពីថ្ងៃទី៦ មករា ឆ្នាំ២០២៤ ។ គិតមកដល់ពេលនេះ ការបូមទឹកជួយសង្គ្រោះស្រូវប្រាំងសម្រេចបានស្ទើរ១០០ភាគរយហើយនៅក្នុងស្រុកទាំងបី។

ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក តេង វ៉ាន់ធឿន បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មន្ទីរលែងមានក្តីបារម្ភអំពីបញ្ហាខូចខាតស្រូវប្រាំងពលរដ្ឋ ដោយសារកង្វះទឹកទៀតហើយ  ព្រោះតំបន់ប្រឈមនៅស្រុកទាំងបី ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ផ្ទៃដីដំណាំស្រូវប្រាំងទូទាំងខេត្ត អនុវត្តបាន១៣ ៤១២ហិកតា ស្មើ១៣៣%នៃផែនការ ។ ហើយមន្ទីជំនាញពាក់ព័ន្ទ រួមនឹងអាជ្ញាធរនៅតែបន្តដាមដានដោយយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលរបស់ពលរដ្ឋ ហើយរងចាំជួយជានិច្ច ប្រសិនបើមានបញ្ហាណាមួយបង្កឲ្យ ប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត

























Post a Comment

0 Comments