Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អបអរសាទរ ក្រុងកំពត ខេត្តកំពត ទទួលបានជ័យលាភី ទីក្រុងស្អាតអាស៊ានលើកទី៤

ក្រុងកំពត ខេត្តកំពត ទទួលបានជ័យលាភី ទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះ ត្រូវបានធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។


គណៈប្រតិភូទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក៏បានអញ្ជើញចូលរួមផងដែរ តបតាមការអញ្ជើញរបស់ជំទាវ សួនសាវ៉ាញ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ៕




Post a Comment

0 Comments