នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គេសង្កេតឃើញថាមានប្រជាពលរដ្ឋជាច្រើនបានយក តង់ និងកន្ទេលទៅក្រាលលើការ៉ូម៉ាមតាមសួនបណ្តោយព្រែកកំពង់បាយដើម្បីទុកជាកន្លែងសម្រាប់ជួបជុំបងប្អូនមិត្តភ័ក្តក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល។ ជារៀងរាល់ឆ្នាំក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល តែងតែមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតច្រើន ហើយទីតាំងដែលពេញនិយមសម្រាប់ជួបជុំ និងទស្សនាការបាញ់កាំជ្រួចរាប់ថយក្រោយគឺតំបន់មាត់ព្រែកកំពង់បាយ ឆ្នេរកោះស្មៅ និងតាមតំបន់រមណីយដ្ឋាននានាដែលជាប់នឹងដងព្រែក។
ឆ្នាំនេះបើតាមការឱ្យដឹងពីម្ចាស់ រីសត បឹងហ្គាឡូ និងកន្លែងផ្តល់សេវាស្នាក់នៅក្នុងក្រុងកំពត និងជាប់ដងព្រែកគឺត្រូវបានភ្ញៀវកក់ពេញអស់ហើយ ដោយភ្ញៀវបានកក់ទុកប្រមាណជា ៥សប្តាហ៍មុន។ ទន្ទឹមនឹងនោះដែរ ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល២០២៣ ឈានចូល២០២៤ អាជ្ញាធរខេត្តកំពត ក៏មានរៀបចំការតាំងពិពរណ៌ភូមិមួយ ផលិតផលមួយ ការប្រគុំតន្ត្រី រួមនឹងការបាញ់កាំជ្រួចផងដែរ៕អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments