Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

បេក្ខជនដែលត្រូវប្រឡងបាក់ឌុបនៅក្នុងខេត្តកំពតបានមកកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ ព្រមទាំងបួងសួងសុំសេចក្តីសុខក្នុងមណ្ឌល

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ សិស្សានុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ បាននាំគ្នាមកមើលឈ្មោះ លេខបន្ទប់ លេខតុ នៅតាមមណ្ឌលប្រឡងនិមួយៗរួចរាល់ហើយ។ ទន្ទឹមនឹងការខិតខំរៀនសូត្រនាពេលកន្លងមក ពួកគេក៏បាននាំយកនូវគ្រឿងសក្ការបូជាមានទានធូប ផ្កាផ្ញី និងផ្លែឈើមាន ផ្លែចេកជាដើម មកបួងសួងនៅតាមមណ្ឌលខ្លួនប្រឡង ដើម្បីសូមសេចក្តីសុខ និងទទួលបានលទ្ធផលប្រឡងល្អ ។ 

សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ខេត្តកំពតមានបេក្ខជនចំណេះទូទៅនិងស្វ័យរិន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នាសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សរុបចំនួន ៥.៦០០នាក់ ក្នុងនោះស្រីមានចំនួន ២ .៩៤៨នាក់ ចែកចេញជា១១មណ្ឌលប្រឡង ស្មើនឹង ២២៥បន្ទប់ ក្នុងនោះ៖

ក-ថ្នាក់វិទ្យាសាស្ត្រ៖ មាន ០៣មណ្ឌល ស្មើនឹង៦០បន្ទប់

១. មណ្ឌល វិ.មិត្តភាព កម្ពុជា ជប៉ុន កំពតក្រុង ខាងកើត៖ មាន២០បន្ទប់ ស្ថិតក្នុង ក្រុងកំពត

២. មណ្ឌល វិ.មិត្តភាព កម្ពុជា ជប៉ុន កំពតក្រុង ខាងលិច៖ មាន២១បន្ទប់ ស្ថិតក្នុង ក្រុងកំពត

៣. មណ្ឌល អនុវិ.សម្ដេច ហស អង្គរជ័យ៖ មាន១៩បន្ទប់ ស្ថិតក្នុង ស្រុកអង្គរជ័យ

ខ-ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មាន ០៨មណ្ឌល ស្មើនឹង១៦៥បន្ទប់

១. មណ្ឌល វិ.ចប ព្រះរាជសម្ភារះ៖មាន២៥បន្ទប់ ស្ថិតក្នុង ក្រុងកំពត

២. មណ្ឌល អនុវិ. ឌីប៉ុកមហាសាមគ្គី៖មាន២៤បន្ទប់ ស្ថិតក្នុង ក្រុងកំពត

៣. មណ្ឌល បឋម, សម្តេចតា៖មាន១២បន្ទប់ ស្ថិតក្នុង ក្រុងកំពត

៤. មណ្ឌល វិ.ហស ត្រសេកកោង៖មាន២១បន្ទប់ ស្ថិតក្នុង ស្រុកទឹកឈូ

៥. មណ្ឌល អនុ.ហស.ជុំគ្រៀល៖មាន២០បន្ទប់ ស្ថិតក្នុង ស្រុកទឹកឈូ

៦. មណ្ឌល វិ.ព្រះនរោត្តមរណឫទ្ធិ៖មាន២០បន្ទប់ ស្ថិតក្នុង ស្រុកទឹកឈូ

៧. មណ្ឌល វិ.សម្តេចជាស៊ីមអង្គរជ័យ៖មាន៣២បន្ទប់ ស្ថិតក្នុង ស្រុកអង្គរជ័យ

៨. មណ្ឌល បឋម, អេងមាសតានី៖មាន១១បន្ទប់ ស្ថិតក្នុង ស្រុកអង្គរជ័យ៕


អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត







Post a Comment

0 Comments