Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រសួងព័ត៌មានគាំទ្រដល់ដំណើរការងាររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ខណៈវិស័យមីក្រូហិរញ្ញវត្ថុបានដើរតូនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ


AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគាំទ្រដល់ដំណើរការងាររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រោះវិស័យមីក្រូហិរញ្ញវត្ថុបានដើរតូនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រទេសជាតិ ហើយបើសិនគ្មានមីក្រូហិរញ្ញវត្ថុនោះទេ សហគ្រាសធុនតូច និងមធ្យម(SME) ក៏ពិបាកនឹងដំណើរការទៅមុខផងដែរ។ នេះគឺជាថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងអបអរសាទរជូនដល់ឯកឧត្តម ដែលត្រូវបានឡើងកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់អាណត្តិទី៧នេះ របស់ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដឹកនាំដោយ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លោកជំទាវ ឌិត នីតា អគ្គនាយិកាប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា(CAMMA) និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម CMA នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការ ក្រសួងព័ត៌មាន។


លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជម្រាបជូនអំពីសាវតាសមាគម ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បញ្ហាប្រឈម សំណូមពរ ព្រមទាំងសុំអនុសាន៍ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបន្ថែមសម្រាប់ការអភិវឌ្ឍវិស័យក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា “អតិថិជនក៏ជោគជ័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុក៏ជោគជ័យ សង្គមក៏ជោគជ័យ“ នេះជាការចង់បានទាំងអស់គ្នា ។


ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូន និងធ្វើការចែករំលែកពីយុទ្ធសាស្រ្ត និងអាទិភាពរបស់ក្រសួងព័ត៌មាន ក្នុងការកែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីធ្វើយ៉ាងណាឱ្យដើរស្របតាមគោលដៅនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងដំណើរការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ក៏បានចាប់យកវិស័យឯកជន ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីសារៈសំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងបានលើកទឹកចិត្តអោយវិស័យនេះ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និតជាមួយវិស័យផ្សេងៗទៀត ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ពិសេសត្រូវធ្វើការផ្សព្វផ្សាយអោយបានទូលំលាយ លឿនរហ័ស នូវរាល់សកម្មភាព និងលទ្ធផលការងាររបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចអនុវត្តន៍ និងទិសដៅបន្តទៅមុខទៀត៕


ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា







Post a Comment

0 Comments