Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

បច្ចេកទេសដាំបន្លែសុវត្ថិភាពវិលជុំរបស់ពលរដ្ឋស្រុកទឹកឈូផ្តល់ភាពងាយស្រួលហើយផ្តល់ប្រាក់ចំណូលសមរម្យ

កសិករស្រុកទឹកឈូ ខេត្តកំពតបានបញ្ជាក់ថា បច្ចេកទេសដាំដំណាំបន្លែសុវត្ថិភាពវិលជុំ ចំណាយដើមទុនតិច ងាយស្រួលក្នុងការថែទាំ ដាំបានគ្រប់រដូវ ប្រមូលផលរាល់ខែ ងាយស្រួលលក់ និងទទួលបានចំណូលសមរម្យ ហើយអាចផ្តល់ការងារជាច្រើនដល់អ្នកភូមិផងដែរ កសិករជឿថា បើតម្លៃកសិផល ពិសេសបន្លែមានទីផ្សារល្អហើយ កសិករលែងខ្វល់រឿងស្វែងរកការងារធ្វើឆ្ងាយៗ។

លោក ពី សៀង ជាកសិករដាំបន្លែស្ពៃវិលជុំនៅភូមិភ្នំតូច ឃុំព្រៃកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់ឱ្យដឹងថា លោកបានចេះដាំបន្លែតពីឪពុកដែលជិត៣០ឆ្នាំមកហើយ។ បច្ចុប្បន្នលោកបានដាំបន្លែស្ពៃជ្រក់ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃខ្មៅ ដោយរៀបចំថ្នាលនៅដាច់ៗពីគ្នា ដាំជាលក្ខណៈវិលជុំនៅក្នុងទំហំដីសរុបប្រមាណជាង ២ហិកតា។ លោកបានបញ្ជាក់ថា ការដាំបន្លែសុវត្ថិភាពវិលជុំ ងាយស្រួលថែទាំ មិនសូវមានសត្វល្អិត ហើយរួមជាមួយការប្រើប្រព័ន្ធទុយោទឹកស្រោចស្របផងនោះ ការដាំបន្លែកាន់តែមានភាពងាយស្រួល និងធូរកម្លាំងជាងមុន។

លោកបានបញ្ជាក់ទៀតថា តាមបទពិសោធន៍ជាងពីរឆ្នាំចុងក្រោយនេះ ដើម្បីបានសល់ប្រាក់ចំណេញខ្លះ សម្រាប់ស្ពៃជ្រក់ ត្រូវមានតម្លៃចាប់ពី ១.៣០០រៀលក្នុង១គីឡូក្រាម ខណៈដែលស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃខ្មៅ ត្រូវមានតម្លៃចាប់ពី ១.៥០០រៀលឡើងទៅក្នុងមួយគីឡូក្រាម។ លោកបានបន្ថែមថា ការដាំបន្លែក្នុងរដូវវស្សាទទួលបានទិន្នផលតិច តែលក់បានតម្លៃជាងរដូប្រាំង។ ជាមួយគ្នានេះដែរ លោកក៏បានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ជួយស្វែងរកទីផ្សារបន្លែឱ្យកសិករ ហើយជួយធ្វើយ៉ាងណាឱ្យទីផ្សារមានស្ថេរភាព។ 

ជាអ្នកស៊ីឈ្នួលសម្អាតស្មៅបន្លែស្ពៃ អ្នកស្រី ញ៉ែត ឡុង រស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ បានឱ្យដឹងថា ក្រៅពីដាំបន្លែខ្លួនឯង ពួកគាត់យ៉ាងតិច ៧នាក់តែងតែមកធ្វើការស៊ីឈ្នួលប្រចាំថ្ងៃនៅក្នុងចំការបន្លែវិលជុំនេះ ហើយពួកគាត់សប្បាយចិត្ត ប្រសិនបើតម្លៃទីផ្សារបន្លែល្អ ហើយនឹងន ព្រោះកសិករអាចរកប្រាក់ចំណូលបានដោយធ្វើកសិកម្មនៅជុំវិញផ្ទះ មិនចាំបាច់ចំណាកស្រុកដើម្បីស្វែងរកការងារធ្វើនោះទេ។

បើតាមការបញ្ជាក់របស់កសិករជំនាញដាំដំណាំស្ពៃវិលជុំរូបនោះបានឱ្យដឹងថា ការដាំ ស្ពៃជ្រក់ត្រូវប្រើពេល១ខែកន្លះក្រោយពេលព្រួសទើបអាចប្រមូលផលបាន ចំណែកស្ពៃចង្កឹះប្រើពេល ៤០ថ្ងៃ ខណៈដែលស្ពៃចង្កឹះ និងស្ពៃខ្មៅប្រើពេលត្រឹម ២៨ថ្ងៃទើបអាចប្រមូលផលបាន ស្ពៃមានឈ្មួញមកទិញដល់ចំការ តែតម្លៃនៅតែមានការប្រែប្រួល៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments