Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សមាគមសហគ្រិនវ័យក្មេងកម្ពុជាកំពុងស្វែងរកឱកាសវិនិយោគនៅខេត្តកំពត

តំណាងឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាប្រធានគណៈកម្មាការ ពង្រីកសាខាតាមខេត្ត លោក ស៊ីន ស៊ីសុភ័ក្រ បានប្រាប់ឲ្យដឹងថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។

សមាគមបង្កើតឡើងមិនមែនដើម្បីស្វែករកប្រាក់ចំណេញទេ តែដើម្បីផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងក្នុងការលើកកម្ពស់សហគ្រិន និងយុវជនតាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព បង្កើតការងារ អភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយ សម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិកម្ពុជា។

សមាគមមានសាខា៦ខេត្ត នៅសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ព្រះសីហនុ និងក្រចេះ មានសមាជិកច្រើនជាង៥០០នាក់ និងជាង ជិត១០០០ក្រុមហ៊ុនរបស់ជនវ័យក្មេងឆ្នើមនៅកម្ពុជា។ លោកបានបញ្ជាក់ថាសមាគមធ្វើការយ៉ាងជិតស្និតបំផុត ជាមួយដៃគូពាក់ពន្ធ័ ជាពិសេសរាជរដ្ឋាភិបាល និងគ្រប់តួអង្គទាំអស់នៃអេកូឡូស៊ីរបស់ MSMEs ក្នុងប្រទេសកម្ពុជា នៅក្នុងតំបន់ និងនៅអន្ដរជាតិ។ហើយវត្តមានរបស់សមាគមថ្ងៃនេះ គឺដើម្បីសុំការអនុញ្ញាតិ និងការណែនាំអំពីឯកឧត្តមអភិបាលខេត្តកំពតបង្កើតសាខានៅខេត្តកំពត ដើម្បីជួយពង្រឹងអាជីវកម្ម និងស្វែងរកឱកាសវិនិយោគ។


ជំនួបក្នុងការិយាល័យអភិបាលខេត្ត នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នោះដែរ ឯកឧត្តមម៉ៅ ធនិនបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងមនសិការចូលរួមក្នុងការអភិវឌ្ឍន៍ ធ្វើឲ្យប្រទេសរីកចម្រើន តាមរយៈការចែករំលែកចំណេះដឹង បទពិសោធ ស្វែងរកឱកាសបង្កើតអាជីវកម្ម និងការវិនិយោគថ្មីៗបន្ថែមទៀត។ តែយ៉ាងណាក៏ដោយ ឯកឧត្តមបានផ្តាំសូមឲ្យយុវជន បញ្ញវន្តជំនាន់ក្រោយ កុំភ្លេចអរគុណ និងការពារសន្តិភាព។
   
បើតាមការបញ្ជាក់របស់តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ថានឹងពង្រីកបណ្តាញ ដើម្បីបង្កើតសាខានៅខេត្តកំពតឲ្យបានលឿនបំផុត តាមដែរអាចធ្វើទៅបាន បន្ទាប់ពីទទួលបានការអនុញ្ញាត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments