Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពិធីបើកសង្សសន្និបាតមន្ត្រីសង្ឃខេត្តកំពត ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០

នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសង្សសន្និបាតមន្ត្រីសង្ឃខេត្តកំពត ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ព.ស២៥៦៦ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣។

ពិធីនេះបានប្រារព្ធធ្វើឡើងក្នុងបរិវេណវត្ត ព្រៃតុម្ភ ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការនិមន្ត និងចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យគណៈកម្មាធិការវត្ត តាជី យាយជី សរុមចំនួន ១.០២២អង្គ-នាក់៕

ថ្លែងក្នុងពិធីផ្សព្វផ្សាយ នូវខ្លឹមសារសង្ឃប្រកាស មហាសន្និបាតលើកទី៣០ ឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅបរិវេណវត្តព្រៃតុម្ព ស្ថិតក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា សាសនាមានតួនាទីសំខាន់ណាស់សម្រាប់ប្រទេសមួយ ជនជាតិមួយ ហើយប្រទេសមួយអាចរីកចម្រើនបាន ពលរដ្ឋអាចរស់នៅប្រកបដោយសុខដុមរម្យនាបាន ដ៏រាបណាសាសនាប្រទេសនោះរីកចម្រើនដែរ។ 

ឯកឧត្តមបានបន្តថា សម្រាប់កម្ពុជា ព្រះធម៌គឺជាឱសថអាចព្យាបាលជំងឺសង្គមគ្រប់មុខ ជាពិសេស ពាក់ព័ន្ធបទល្មើស អំពើហិង្សា ហើយការឈ្លោះប្រកែកគ្នាដែលកើនឡើង ដោយពលរដ្ឋមួយចំនួនខ្វះការអប់រំផ្នែកព្រះពុទ្ធសាសនា។ ដូច្នេះឯកឧត្តមអភបាលខេត្តបានស្នើឱ្យព្រះសង្ឃគ្រប់អង្គ ជួយចូលរួមអប់រំផ្សព្វផ្សាយព្រះធម៌ ពុទ្ធវចនៈ ដល់ប្រជាពុទ្ធបរិស័ទឱ្យកាន់តែទូលំទូលាយ។



ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ព្រះពុទ្ធសាសនា គឺជាទឹកអន្សារដែលផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ហើយប្រសិនបើអាណាចក្រមានការអភិវឌ្ឍរីកចម្រើន នោះវិស័យពុទ្ធចក្រ និងមានការរីកចម្រើនដូចគ្នា។ 


ឯកឧត្តមក៏បានរំលឹកផងដែរថា បើយើងក្រឡេកទៅមើលអតីតកាល ក្នុងរបបសង្គ្រាមដែលគ្រប់គ្រងដោយ ពល ពត វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវបានបំផ្លាញទាំងស្រុង ក្នុងនោះវត្តអារាមត្រូវបានក្លាយទៅជាឃ្លាំងដាក់ទំនិញ ក្រោលគោ និងជាកន្លែងទុកដាក់អ្នកទោសទៀតផង។ 


តែមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងពោពេញទៅដោយសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ហើយទាំងនេះក៏បានមកដោយសារតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលះបង់គ្រប់បែបយ៉ាងដើម្បីប្តូរយកមកនូវសន្តិភាពជូនជាតិ ជូនប្រជាជន។


ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពត លោក នាក់ យិតថូ បានឱ្យដឹងថា ខេត្តកំពត រក្សាបាននូវសិទ្ធិសេរីភាព និងជំនឿសាសនា ពិសេសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង។ ខេត្តកំពតមានវត្តអារាមចំនួន ២៧៤វត្ត ក្នុងនោះ វត្តគណៈមហានិកាយចំនួន ២៤៧វត្ត និងវត្តគណៈធម្មយុត្តិកនិកាយចំនួន២៧វត្ត។ ព្រះសង្ឃសរុបចំនួន ២.៤៧៣អង្គ ក្នុងនោះគណៈមហានិកាយចំនួន ២.៣១១អង្គ និងគណៈធម្មយុត្តចំនួន១៦២អង្គ។ លោកអាចារ្យប្រចាំវត្តមានចំនួន ៧៦៣នាក់ អាចារ្យយោគីមានចំនួន ១៤៧នាក់ អាចារ្យមង្គលការមានចំនួន ២២៨នាក់ និងគណៈកម្មការវត្តមានចំនួន ១.៤៨៥នាក់ ដែលមានតួនាទីផ្សព្វផ្សាយ អប់រំ ផ្តល់ឱវាទ រក្សាទំនាមទម្លាប់ និងប្រតិបត្តិធម៌វិន័យ៕

អត្ថបទ៖ AKP កំពត





Post a Comment

0 Comments