Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឆ្នេរខ្សាច់ថ្មីដែលអាចអោយភ្ញៀវទេសចរជាតិ អន្តរជាតិ មុជទឹកលេងបាននឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ

ខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ជាអភិបាលខេត្ត ក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ផ្លូវបេតុង និងផ្លូវធ្វើដំណើរនានាក្នុងខេត្តត្រូវបានស្ថាបនា និងកែលម្អពង្រឹងគុណភាពឡើងវិញ។ ជាមួយគ្នានេះឆ្នេរខ្សាច់កម្សាន្តចំនួន៣ទីតាំង បាននិងកំពុងលេចចេញជារូបរាងបណ្តើរៗសម្រាប់ទទួលភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្ត។

តាមប្រសាសន៍របស់់ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានអោយដឹងថា ចំពោះឆ្នេរខ្សាច់ដែលមនទីតាំងចន្លោះពីស្ពានថ្ម (ស្ពានព្រែកកំពង់បាយ) រហូតដល់ស្ពានដែក (ស្ពានរថភ្លើង) និងរៀបចំអោយបានមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខ ដើម្បីអាចឱ្យភ្ញៀវទេចរមុជទឹកបាន។  

បច្ចុប្បន្ននេះ ឯកឧត្តមបណ្ឌិតអភិបាល បានចុះពិនិត្យដោយផ្ទាល់ជាញឹកញ៉ាប់ និងបានជំរុញអ្នកបច្ចេកទេស ព្រមទាំងក្រុមជាងពន្លឿនការស្ថាបនាឆ្នេរនេះអោយបានតាមកាលកំណត់៕

អត្ថបទ៖ សុធារម្យ (AKP កំពត)








Post a Comment

0 Comments