Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កសិករស្រុកទឹកឈូបានងាកមកធ្វើការចិញ្ចឹមនិងដាំដុះកាន់តែច្រើន បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនជាមួយថៃ

កសិករ និងមន្ត្រីជំនាញបានបញ្ជាក់ថា បន្ទាប់ពីកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ពិសេសក្រោយពេលឃើញការឈ្លានពានដ៏ព្រៃផ្សៃរបស់ទាហានថៃមកលើដែនអធិបតេយ្យ និងបូរណៈភាពទឹកដីកម្ពុជា ប្រជាកសិករស្រុកទឹកឈូ មានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ហើយបាននាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំបន្លែកាន់តែច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ពិសេសដើម្បីទទួលបានប្រាក់កម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព និងកូនចៅរៀនសូត្រ។

កសករភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ លោកស្រី ញ៉ែត ឡឺប បានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ប្រជាកសិករភូមិទឹកក្រហម និងភូមិផ្សេងៗក្នុងស្រុកទឹកឈូ បាននិងកំពុងបង្កើនការចិញ្ចឹម និងដាំដុះ មិនត្រឹមតែសម្រាប់ហូបដូចមុនទេនោះទេ ថែមទាំងសល់បានលក់នៅលើទីផ្សារដើម្បីយកកម្រៃសម្រាប់ផ្គត់ផ្គង់តម្រូវការជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ផ្តល់ឱ្យកូនចៅទៅរៀនសូត្រផងដែរ។

លោក នៅ វាន់ឌី មន្ត្រីកសិកម្មឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត  បានបញ្ជាក់ថា នៅក្នុងឃុំកណ្តោល កសិករបានបង្កើនការចិញ្ចឹមសត្វ និងការដាំបន្លែកាន់តែច្រើន ក្រោយពីឃើញការឈ្លានពានម្តងហើយម្តងទៀតពីសំណាក់ប្រទេសថៃមកលើកម្ពុជា។ លោកបានស្នើសុំឱ្យពលរដ្ឋគាំទ្រកសិផល និងផលិតផលខ្មែរ ពិសេសជំរុញកសិករឱ្យបន្តបង្កើនការចិញ្ចឹមសត្វ និងការដាំដុះបន្លែឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ និងទទួលបានចំណូលបន្ថែមកាន់តែច្រើន។

សូមបញ្ជាក់ថា ចាប់តាំងពីមានបញ្ហាជម្លោះព្រំដែនជាមួយថៃមក ប្រជាពលរដ្ឋខេត្តកំពតមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង និងបានបំប្លែងការឈឺចាប់ទាំងនោះមកជាការតស៊ូប្រឹងប្រែង និងរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិនិយមកាន់តែខ្លាំង។ ជាក់ស្តែង កសិករខេត្តកំពតបានខិតខំផលិត បង្កើនកសិផលឱ្យបានច្រើនជាងមុន ខណៈដែលពលរដ្ឋអ្នកទទួលទាន ក៏បានងាកមកគាំទ្រផលិតផលខ្មែរកាន់តែខ្លាំងជាងមុនផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments