Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រុមហ៊ុនស៊ីណូហាយដ្រូនឹងធ្វើការបើកទ្វារបង្ហូរទឹកចេញពីអាងស្តុកទំនប់វារីអគ្គិសនីកំចាយ នារសៀលនេះ

ដោយសារអាកាសធាតុនៅតែបន្តធ្លាក់ភ្លើង បានធ្វើឱ្យកម្ពស់ទឹកនៅទំនប់វារីអគ្គិសនីកំចាយបានកើនឡើងលើសកម្រិតប្រកាសអាសន្ន អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូ នឹងបើកទ្វារបង្ហូរទឹកចេញពីអាងស្តុកនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តកំពត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ មានខ្លឹមសារថា នាពេលថ្មីៗនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅតំបន់ទំនប់វារីអគ្គិសនីកំចាយធ្វើឱ្យកម្ពស់ទឹកក្នុងអាងស្តុកកើនលើសពី ១៤៨ម៉ែត្រ ដែលជាកម្រិតត្រូវប្រកាសអាន្ន។ ដោយមានការយល់ព្រមពីអាជ្ញាធរអគ្គិសនីកម្ពុជា ដូចនេះ ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ នឹងធ្វើការបើកទ្វារដើម្បីរំដោះទឹកចេញពីអាងស្តុកតាមក្ខណៈបច្ចេកទេស នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ បានបញ្ជាក់នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៧ ខែកក្កដានេះថា កម្ពស់ទឹកក្នុងអាងស្តុក នៃទំនប់វារីអគ្គិសនីកំចាយមានកម្រិត ១៤៨,៨៨ម៉ែត្រ ដោយទឹកហូរចូលចំណុះ ៣២០,១០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត







Post a Comment

0 Comments