Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

វិទ្យាល័យ ហ៊ុន សែន ឈូកខេត្តកំពតហាមមិនអោយសិស្សប្រើទូរស័ព្ទដៃក្នុងម៉ោងសិក្សា និងក្នុបរិវេនសាលាដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស

គណៈគ្រប់សាលាបានបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស លើកកម្ពស់វិស័យអប់រំឲ្យពោពេញដោយសក្តានុពល បង្កើតបាននូវធនធានមនុស្ស និងធនជានជាតិ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះតទៅនៅវិទ្យាល័យវិទ្យាល័យ ហ៊ុន សែនឈូក មិនអនុញ្ញាតឲ្យសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា និងក្នុបរិវេនសាលាទេ ខណៈដែលសិស្សានុសិស្សរីករាយគាំទ្រចំពោះវិធានការនេះ។

នាយកវិទ្យាល័យ ហ៊ុន សែន ឈូក លោក សេង សុភា បានប្រាប់ឱ្យដឹងថា យោងតាមលិខិតណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការកំណត់ការប្រើប្រាស់ គ្រឿងបរិក្ខាអេឡិចត្រូនិក នៅក្នុងថ្នាក់រៀន និងបរិវេណសាលា និងស្របតាមស្មារតីប្រជុំរបស់គណៈគ្រប់គ្រងសាលា ដោយទទួលបានការឯកភាពពីអាណាព្យាបាលសិស្សផងនោះ ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស ធ្វើឱ្យសិស្សផ្តោកការយកចិត្តទុកដាក់លើការបង្រៀនរបស់គ្រួក្នុងម៉ោងសិក្សាឲ្យកាន់តែខ្លាំង និងចៀសវាងការលួចលេងទូរសព្ទផ្តេសផ្តាស គណៈគ្រប់គ្រង់សាលាបានសម្រេច ដាក់ចេញនូវវិធាន ហាមមិនឲ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា និងក្នុបរិវេនសាលាទៀតទេ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។ ហើយសិស្សណាដែលមិនគោរពតាមការណែនាំ  នឹងត្រូវវិន័យរបស់សាលា ។

សិស្សានុសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ឈូក បានប្រាប់ឱ្យដឹងថា ពួកកាត់តែងបានដាក់ទូរសព្ទតាមខ្លួន ដើម្បីស្រាវជ្រាវមេរៀនពេលម៉ោងចេញលេង។ ជាទូទៅសិស្សស្ទើរតែ ១០០ភាគរយទៅហើយ ដែលមានទូរសព្ទស្មាតហ្វូនប្រើ តែការប្រើប្រាស់មិនបានឆ្លើយតបតាមការចង់បានរបស់សាលាទាំងអស់នោះទេ ។ អ្នកខ្លះមើលរឿង ឬលេងហ្កេម បើកសំឡេងខ្លាំងៗ រំខានគេឯងជាដើម។ ពួកគេពេញចិត្ត និងគាំទ្រទាំងយ៉ាងពេញទំហឹងចំពោះវិធានការនេះ ។

ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡា លោក សូ ភារិទ្ធ បានសម្តែងការគាំទ្រចំពោះវិធានការរបស់គណៈគ្រប់គ្រងសាលាឈូក ព្រោះលោកយល់ថាវិធានការនេះ អាចជួយពង្រឹងគុណភាពសិក្សា បង្កើតទម្លាប់ល្អឲ្យសិស្សគោរពវិន័យសាលា និងគោរពគ្រូដែលខំបង្រៀន និងធានាថាគ្មានសិស្សណាម្នាក់ប្រើទូរសព្ទក្នុងម៉ោងសិក្សា។ លោកក៏បានបញ្ជាក់ផងដែរ បច្ចុប្បន្ន ក្រសួង ក៏ដូចជាមន្ទីរបានផ្តល់សិទ្ធិដល់គណៈគ្រប់គ្រង់សាលា ក្នុងការបង្កើតបទពញ្ជាផ្ទៃក្នុង ឬដាក់ចេញនូវវិធានការណាមួយបាន ក្រោយពេលប្រជុំផ្សព្វផ្សាយ ហើយមានការឯកភាពមតិភាគច្រើន ពីគណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងអ្នកអាណាព្យាបាលសិស្ស៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments