Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ វិស័យអប់រំគឺជាវិស័យគ្រឹះមួយដែលធ្វើឱ្យប្រទេសជាតិមានភាពរឹងមាំ

វិស័យអប់រំគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជ្រោមជ្រែង ព្រមទាំងធ្វើការកំណែរទម្រង់ផ្សេងៗធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលមានប្រសិទ្ធភាពខ្ពស់ ពិសេសជំរុញឱ្យមានសាលារៀននៅគ្រប់ទីកន្លែង ទោះនៅតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានចាត់ទុកគុណភាពអប់រំគឺជាកត្តាសំខាន់ក្នុងការធានាថាសិស្សានុសិស្សត្រូវបានបំពាក់ដោយចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងដែលអាចប្រកួតប្រជែងជាមួយនឹងស្តង់ដារតំបន់ និងអន្តរជាតិ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត និងបុគ្គលិកសិក្សានៅទូទាំងខេត្តកំពត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយប្រទេសកម្ពុជាមានសុខសន្តិភាព ដែលយកមកដោយលំបាក ដោយការលះបង់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យអប់រំត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកំណែរទម្រង់ជាច្រើនក្នុងន័យធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលចំណេះដឹងដល់សិស្សានុសិស្សមានប្រសិទ្ធភាពខ្ពស់ ហើយបានចាត់ទុកគុណភាពអប់រំគឺជាកត្តាសំខាន់ក្នុងការធានាថា សិស្សានុសិស្សត្រូវបានបំពាក់ដោយចំណេះដឹង និងជំនាញពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមការយកចិត្តទុកដាក់ និងគិតគូជាអាទិភាពលើវិស័យអប់រំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវយន្តការណ៍ គោលនយោបាយ ពិសេសកិច្ចចង្អុលការសំខាន់ៗមកកាន់រដ្ឋបាលរាជធានី-ខេត្ត ជារៀងរាល់ថ្ងៃឱ្យត្រួតពិនិត្យ និងតាមដានជានិច្ចនូវគុណភាពសិក្សា ព្រមទាំងតម្រូវការផ្សេងៗពាក់ព័ន្ធនឹងវិស័យអប់រំ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា វិស័យអប់រំបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពសំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ដែលទាមទាឱ្យបុគ្គលិកសិក្សាទាំងអស់ត្រូវខិតខំបញ្ចេញសមត្ថភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យទទួលបានចំណេះដឹងខ្ពស់ មានគុណភាព និងមានជំនាញអនុវត្តជាក់ស្តែងដែលអាចប្រកួតប្រជែងជាមួយនឹងស្តង់ដារតំបន់ និងអន្តរជាតិ ហើយវិស័យអប់រំនេះហើយគឺជាវិស័យគ្រឹះមួយដែលធ្វើឱ្យប្រទេសជាតិមានភាពរឹងមាំ ព្រមទាំងមានការរីកចម្រើនឆាប់រហ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានជំរុញ និងស្នើឱ្យបុគ្គលិកសិក្សា ពិសេសលោកគ្រូ អ្នកគ្រូ នៅទូទាំងខេត្តដែលមានតួនាទីក្នុងការបណ្តុះបណ្តាលចំណេះវិជ្ជាដល់កូនក្មួយជំនាន់ក្រោយ ត្រូវសាបព្រោះនូវចំណេះដឹង សាបព្រោះនូវវប្បធម៌កត្តញ្ញូ ពិសេសត្រូវធ្វើជាពុម្ភមួយដ៏ល្អដើម្បីបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយឱ្យមានទាំងធនធានមនុស្ស និងធនធានជាតិ។ ឯកឧត្តមអភិបាលខេត្តបានលើកបញ្ជាក់ថា ធនធានមនុស្ស គឺជាការយល់ដឹង ការចេះដឹង ការទទួលបាននូវចំណេះវិជ្ជាសម្រាប់បំរើការងារសង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន រីឯធនធានជាតិ គឺជាមនុស្សដែលមានចំណេះដឹងហើយពោរពេញទៅដោយមនសិការជាតិ ពោរពេញទៅដោយចរិកជាតិនិយម ពោរពេញទៅដោយការស្រឡាញ់ និងការពារនូវទឹកដីជាតិរបស់ខ្លួន ហើយនេះជាអ្វីដែល លោកគ្រូ អ្នកគ្រូ ត្រូវចូលរួមផ្តល់ទៅឱ្យមនុស្សជំនាន់ក្រោយ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments