Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សម្តេច ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី ស្ថិតក្នុង វត្តពោធិព្រឹក្សាខារាម (ហៅវត្តតូប)

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី ស្ថិតក្នុង វត្តពោធិព្រឹក្សាខារាម (ហៅវត្តតូប) ស្ថិតនៅក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដែលមានប្រជាពុទ្ធបរិស័ទ្ធ សប្បុរសជន ព្រះសង្ឃ តាជីយាយជី និងសិស្សានុសិស្ស ចូលរួមប្រមាណជាង ១.២០០នាក់។

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយសមិទ្ធផលជាច្រើនបានកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នាននេះដែរ សមិទ្ធិផលព្រះវិហារថ្មីមួយដែលនឹងចាប់ផ្តើមសាងសង់នាពេលនេះ ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិលើវិស័យព្រះពុទ្ធសាសនា ហើយបានជំរុញឱ្យមានការអភិវឌ្ឍដើរទន្ទឹមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រោះព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពប្រណិបត្តិ។

សូមរំលឹកដែរថា នៅក្នុងសម័យប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ប្រទេសកម្ពុជាត្រូវបានបំផ្លេចបំផ្លាញទាំងស្រុង ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ គឺគ្មានសោះឡើយសាលារៀន វត្តអារម ការគោរពប្រណិបត្តិសាសនានានា គឺមានតែការបង្ខិតបង្ខំឱ្យធ្វើការងាររួម ធ្វើការហួសកម្លាំងប៉ុណ្ណោះ។ តែបន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងតស៊ូលះបង់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាច្រើនក្នុងការដណ្តើមយកមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន ទើបយើងមានការអភិវឌ្ឍរីកចម្រើនមកទល់សព្វថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នាបន្តរក្សានូវសុខសន្តិភាពនេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗរបស់យើងទៀត។

សូមបញ្ជាក់ផងដែរថា ព្រះវិហាថ្មីដែលនឹងការកសាងនាពេលនេះគឺក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ, អ្នកឧកញ៉ា យី រដ្ឋា និង ឯកឧត្តម ប៊ុន ដារ៉ា រួមជាមួយនិងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្រោមការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋមានឱកាសប្រណិបត្តិជំនឿសាសនារៀងៗខ្លួន។ ព្រះវិហារថ្មីស្ថិតក្នុងវត្តពោធិព្រឹក្សាខារាម (ហៅវត្តតូប) ដែលលបានបញ្ចុះបឋមសិលាសាងសង់នាពេលនេះ មានទំហំ ទទឹង ១០ម៉ែត្រ បណ្តោយ ១៩ម៉ែត្រ ដែលត្រូវប្រើប្រាស់ថវិកាសាងសង់ចំនួន ២៧ម៉ឺនដុល្លា៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

























Post a Comment

0 Comments