Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតយកចង្ហាន់ប្រគេនព្រះសង្ឃ រាប់បាត្រ និងស្រង់ព្រះនៅវត្តត្រើយកោះ

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត  និងលោកជំទាវ ហ៊ុន ចាន់ធី បានដឹកនាំមន្ត្រី ថ្នាក់ដឹកនាំជុំវិញខេត្ត ក្រុមយុវជន យុវតីសមាជិក សមាជិកាសមាគមកាយឫទ្ធិ នារីកម្ពុជា និងក្រុមយុវជននារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ សាខាខេត្តកំពត រួមនឹងប្រជាពលរដ្ឋ យកចង្ហាន់ និងទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃ រាប់បាត្រ ពូនភ្នំខ្សាច និងស្រងព្រះផងដែរ  ដែលកិច្ចទាំងនេះគឺជាកិច្ចចុងក្រោយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីរំលឹក និងតបស្នងសង់គុណ ដល់បុព្វការីជន មានមាតាបិតា ជីជូនជីតាជាដើមនោះ ជាពិសេសគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលបានផ្តល់ឱវាទ ឲ្យយើងចេះតម្រែតម្រង់ជីវិត ការរស់នៅប្រចាំថ្ងៃឲ្យមាន ព្រហ្មវិហារធម៌ គុណធម៌ សីលធម៌ក្នុងខ្លួន ចេះស្រឡាញ់សន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ ដើម្បីបន្តចូលរួមអភិវឌ្ឍន៍គ្រួសារ សង្គម និងប្រទេសឲ្យបានត្រឹមត្រូវ និងកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត។

នៅក្នុងកម្មវិធីនោះដែរ ឯឧត្តមក៏ចុះពិនិត្យមើលទីតាំងបរិវេណវត្ត ដើម្បីចូលរួមមតិយោបល់ និងជួយរៀបចំបរិវេណវត្តត្រើយកោះ ឲ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត។ ទន្ទឹងគ្នានោះដែរ ឯកឧត្តម និងលោកជំទាវ ក៏បានចូលរួមទស្សនាការលេងរបាំត្រុដិ និងការលេងល្បែងប្រជាប្រិយ៍ជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា កន្លងមកឯកឧត្តម អភិបាលខេត្ត តែងតែបំផុស បណ្តុះគំនិតយុវជន ឲ្យមានស្មារតី ស្រឡាញ់ ថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរីយធម៌ សាសនា ដែលឯកឧត្តមចាត់ទុកថា ជាដួងព្រលឹងរបស់ជាតិ ជាជីវិតទី២ ដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ថែរក្សាឲ្យល្អជាងអាយុជីវិតរបស់ខ្លួនទៅទៀត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង































Post a Comment

0 Comments