Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

បទល្មើសគ្រឿងញៀនខេត្តកំពតមានការថយចុះ បន្ទាប់ពីវិធានរិតបន្តឹងជាច្រើនត្រូវដាក់ឲ្យអនុវត្ត

លោកវរៈសេនីយ៍ឯក ទឹម សុភាព ស្នងការរងទទូលផែនប្រឆាំងការងារគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានលើកឡើងថា អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ លើកទី០៨ និង អនុវត្តតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោស្នងការ ស្ថានភាពគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកំពត មានភាពល្អប្រសើរច្រើន បទល្មើសគ្រឿងញៀនមានការថយចុះ មុខសញ្ញាជនល្មើសភាគច្រើនជាក្រុមក្មេងទំនើង និងជនគ្មានការងារធ្វើពិតប្រាកដ ។

លោកស្នងការរងបានបន្តទៀតថា ការថយចុះនេះ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពីមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កិច្ចសហការពីប្រ ជាពលរដ្ឋ សិស្សានុសិស្ស ជាពិសេសវិធានការទប់ស្កាត់មុខសញ្ញា គឺក្រុមក្មេងក្មេងទំនើងរបស់លោកឧត្តមសេនីយ៍ទោស្នាងការ ធ្វើក្រុមមុខសញ្ញាខ្លាចរអា មិនហ៊ានចូលមកក្នុងភូមិសាស្ត្រខេត្តកំពត។

យ៉ាងណាក៏ដោយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្ត អភិវឌ្ឍន៍ធនធានមនុស្ស ជំរុញដល់វិស័យទេសចរណ៍ លោកបានស្នើដល់ពលរដ្ឋ ពិសេសយុវជនសូមកុំចង់សាកល្បងប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនមិនត្រឹមតែបំផ្លាញ់ខ្លួនឯង និងគ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានបញ្ហាដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម  បញ្ហាសេដ្ឋកិច្ច និងប៉ះពាល់ដល់មូលធនមនុស្សក្នុងសង្គមថែមទៀតផង។

ដោយឡែកតាមការបញ្ជាក់របស់លោកស្នងការរង បានឲ្យដឹងដែរថា បន្ទាប់ពីទទួលបានបទបញ្ជា០១ បប ពីប្រមុខរាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ទោស្នងការ បានអនុវត្តការធ្វើតេស្តស្វែងរកសារធាតុញៀនលើមន្ត្រីនគរ នៃស្នងការដ្ឋានខេត្ត ទាំង ១ ៨០២នាក់រួចរាល់ហើយ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋផល និងធានាថាមន្ត្រីនគរបាលខេត្តកំពតស្អាតស្អំ គ្មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនផង៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត











Post a Comment

0 Comments