ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិការទី៥ ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយរលូន និងជោគជ័យ ក្នុងបរិយាកាសសប្បាយរីករាយ គ្មានការបង្ខិតបង្ខំ។ មន្ត្រី គ.ជ.ប និងអ្នកសង្កេតការណ៍ ថាទិដ្ឋភាពទូទៅ នៃដំណើរការនៃការបោះឆ្នោតមានភាពល្អប្រសើរ ត្រូវត្រូវយុត្តិធម៌តាមច្បាប់កំណត់ ខណៈដែលលទ្ធផលបឋមបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រនាំមុខគេ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក អ៊ុង វិសាល បានបញ្ជាក់ឱ្យដឹងនៅក្រោយពេលបិទការិយាល័យនិងរាប់សន្លឹកឆ្នោត៥០០១ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ ចាប់តាំងពេលបើកដំណើរការការិយាល័យ រហូតដល់បិទបញ្ចប់ការបោះឆ្នោត។ ទិដ្ឋភាពទូទៅពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់ទេ ពោលគឺបញ្ចប់ទៅដោយរលូន និងជោគជ័យ។
អ្នកសង្កេតការណ៍មកពីគណបក្សហ្វ៊ុនស៊ីនប៉ិច បានបង្ហាញអំពីការកត់សំគាល់របស់ខ្លួនចំពោះដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះដែរថា គឺមានដំណើរការល្អ ហើយបើទោះបីជាគណបក្សរបស់លោកមិនទទួលបានសំឡេងគាំទ្រក៏ពិតមែន ប៉ុន្តែលោកមិនតូចចិត្ត ឬមានការតវ៉ាអ្វីនោះឡើយ ដោយសារតែការបោះឆ្នោតនេះ គឺបានកើតចេញពីឆន្ទៈរបស់អង្គបោះឆ្នោតដោយផ្ទាល់ គ្មានការបង្ខិតបង្ខំ ហើយការរៀបចំមានភាពសុក្រិត្រត្រឹមត្រូវ និងយុត្តិធម៌។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខេត្តកំពតមាន១ការិយាល័យ ស្ថិតក្នុងបរិវេណវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន(កំពតក្រុង ) ដែលមានគណបក្សចំនួន៤ បានចូលរួមប្រកួតប្រជែង ហើយមានអង្គបោះឆ្នោត បានមកបោះឆ្នោតសរុបចំនួន ៥៦៦នាក់ (អវត្តមាន១រូប) និងមានសន្លឹកឆ្នោតមិនបានការ១សន្លឹក។ ជាលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជាទទួលបាន ៤៩៩សំឡេងនាំមុខគេ ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ៦៥សំឡេង, គណបក្សហ្វ៊ុនស៊ីនប៉ិច មិនទទួលបានសំឡេង, និងគណបក្សកម្លាំងជាតិ ទទួលបាន ១សំឡេង៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

0 Comments