Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

បួនថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន ខេត្តកំពតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ករណី ខណៈមានភ្ញៀវទេសចរមកកម្សាន្តជាង ៧ម៉ឺននាក់

រយៈពេលបួនថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាមកន្លងមក ខេត្តកំពត មានទេសចរទៅកម្សាន្តជាង៧ម៉ឺននាក់ ហើយស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់កម្លាំងប្រមាណជាង ៥០០នាក់ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាព។ ជាលទ្ធផល ស្ថានភាពទូទៅមានលក្ខណៈល្អប្រសើរ ពិសេសករណីគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង តែ១ករណីប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ថា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សារធារណៈ ក៏ដូចជាសម្រួលការកកស្ទះចរាចរណ៍ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនរយៈពេល ៤ថ្ងៃកន្លងមកនេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកម្ភៈ ស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រើប្រាស់កម្លាំងចំនួន ៥២០នាក់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម។

លោកឧត្តមសេនីយ៍ទោស្នងការបានឱ្យដឹងបន្ថែមថា កម្លាំងទាំងអស់ត្រូវបានដាក់ពង្រាយតាមគោលដៅខាន់ៗដូចជា៖ ទីប្រជុំជន ទីសាធារណៈ ចំណតរថយន្ត តំបន់ទេសចរណ៍ រមណីយដ្ឋាននានា និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពត និងស្រុកទឹកឈូ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ ហើយជាលទ្ធផល រយៈពេលបួនថ្ងៃកន្លងមកនេះ ខេត្តកំពតមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ករណីប៉ុណ្ណោះ  ចំពោះបញ្ហាអគ្កីភ័យ កម្លាំងជួយអន្តរគមន៍ទាន់ពេលវេលា៤ករណីមិនបណ្តាលឱ្យមានការខូចខាតសម្ភារអ្វីឡើយ។ ដោយឡែកគ្រោះថ្នាក់សង្គមផ្សេងៗ កើតឡើងចំនួន ៤ករណី។

តាមរបាយណ៍របស់ស្នងការដ្ឋាន រយ:ពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម (គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៤) ខេត្តកំពត មានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៧០ ៩៥០នាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


























Post a Comment

0 Comments