Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

គិតត្រឹមថ្ងៃទី៤ កុម្ភៈ ស្រូវប្រាំងពលរដ្ឋជាង ៤០០០ហិកតាក្នុងស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចត្រូវបានជួយសង្គ្រោះ

មន្ត្រីជំនាញបានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ នៅតែបន្តចុះអន្តរាគមន៍ស្តារប្រឡាយទឹកធំៗ ដើម្បីបូបទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ពលរដ្ឋ ក្នុងស្រុកចំនួនពីរ គឺស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ដែលជាស្រុកមានពលរដ្ឋបង្កបង្កើនផលស្រូវប្រាំងច្រើនជាងគេ ហើយគិតមកដល់ថ្ងៃនេះស្រូវប្រាំងជាង ៤០០០ហិកតាត្រូវបានជួយសង្គ្រោះ។ 

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត លោក ចាន់ វណ្ណា បានប្រាប់ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រសួង ក៏ដូចជាអាជ្ញាធរខេត្ត ពិសេស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មកទល់ពេលនេះមន្ទីរ ព្រមទាំងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ នៅតែបន្តសហការគ្នាជាមួយអាជ្ញាធរ ចុះទៅជួយអន្តរាគមន៍បូមទឹកជូនប្រជាពលរដ្ឋដែលនៅតាមតំបន់ងាយរងគ្រោះតាមបណ្តាស្រុកមួយចំនួនដែលទទួលរងការខ្វះខាតទឹក ដែលការចុះអន្តរាគមន៍នេះចាប់តាំងពីថ្ងៃទី៦ មករា ឆ្នាំ២០២៤។ លោកប្រធានមន្ទីរបានបន្តថា ក្នុងការចុះអន្តរាគមន៍នេះដែរ មន្ទីរបានធ្វើការស្តារប្រឡាយធំៗមួយចំនួនដូចជា ប្រឡាយបឹងស្លែង ប្រឡាយស្បូវអណ្តែត និងប្រឡាយចុងសួង ដើម្បីអាចនាំទឹកពីស្ទឹងទូកមាស និងព្រែកតន់ហន់ ចូលទៅកាន់ប្រឡាយនានាដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋបានទឹកបូមបញ្ជូលស្រែរបស់ខ្លួន។

លោកប្រធានមន្ទីរបានបន្ថែមថា ការស្តារប្រឡាយធំៗខាងលើនេះ គឺអាចនាំទឹកទៅជួយស្រោចស្រពស្រែប្រាំងរបស់ពលរដ្ឋក្នុងឃុំភ្នំប្រាសាទ និងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចផងដែរ។ ហើយជាលទ្ធផលគិតត្រឹមថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤ម្សិលមិញ ការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ពលរដ្ឋសម្រេចបានប្រមាណ ៤,៥៣០ហិកតា នៅក្នុងស្រុកដែលប្រឈមទាំងពីរ។ លោកបានបញ្ជាក់បន្ថែមថា ការខ្វះខាតទឹកដើម្បីស្រោចស្រពដំណាំស្រូវប្រាំងរបស់ពលរដ្ឋនាពេលនេះ ដោយសារកត្តាអាកាសធាតុប្រែប្រួល រដូវប្រាំងបានអូសបន្លាយយូរ កំដៅមានការកើនឡើងខ្លាំង ព្រមទាំងពុំមានភ្លៀងកក់ខែ ដែលកត្តាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវប្រាំងរបស់ពលរដ្ឋ នៅក្នុងស្រុកចំនួន៣នៃខេត្តកំពត មានស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។

ទន្ទឹមនឹងនោះដែរ លោកប្រធានមន្ទីរបានឱ្យដឹងបន្ថែមដែរថា មន្ទីជំនាញពាក់ព័ន្ទ រួមនឹងអាជ្ញាធរ នៅតែបន្តដាមដានដោយយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលស្រូវប្រាំងរបស់ពលរដ្ឋ ហើយនៅរង់ចាំជួយជានិច្ចប្រសិនបើមានបញ្ហាណាមួយបង្កឱ្យប៉ះពាល់ដល់ផលដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត


























Post a Comment

0 Comments