Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា ការគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យល្អ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំ



AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា នឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អដើម្បីកុំឱ្យប្រជាពលរដ្ឋពុលព័ត៌មានក្លែងក្លាយដែលធ្វើឱ្យមានការយល់ច្រឡំ។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងក្របខ័ណ្ឌនេះ ក្រសួងព័ត៌មានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មានខុសពីព័ត៌មានសន្តិសុខ(និយា យពីព័ត៌មានពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍) ប៉ុន្តែសន្តិសុខព័ត៌មាន គឺសំដៅ ដូចគ្នាទៅនឹង សន្តិសុខស្បៀង សន្តិសុខថាមពល..»។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីសន្តិសុខព័ត៌មានថា ក្រសួងបានផ្តោតសំខាន់៣ចំណុចគឺទី១. ការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋ ទី២.ព័ត៌មានដែលមានគុណភាព(គុណភាព អ្នកកាសែត) ទី៣. សុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនពុល។


ឯកឧត្តមបន្ថែមថា៖«បើសិន ប្រជាពលរដ្ឋពុលដោយសារព័ត៌មាននោះនឹងពិបាក ដូ ច្នេះហើយក្នុងនាមជាក្រសួងដែលអ្នកផ្សព្វផ្សាយរដ្ឋផង វិធានការច្បាប់ផង គឺចាំបាច់ត្រូវគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានពេញលេញ»។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា សន្តិសុខព័ត៌មានផ្នែកមួយក្នុងការជួយពង្រឹងសន្តិសុខសម្រាប់ជាតិ សណ្តាប់ធ្នាប់ និងស្ថេរភាពសម្រាប់ប្រទេសផងដែរ។ ឯកឧត្តមបានបន្ថែមថា នៅពេលខាងមុខនេះ ក្រសួងនឹង ដាក់ចេញនូវគោលនយោបាយជាតិពីផ្សាយព័ត៌មានពីអាណូឡូកទៅឌីជីថល ដែលគោលនយោបាយនេះមានការពាក់ព័ន្ធច្រើនរួមទាំងការនាំចូលនូវឧបករណ៍សម្ភារសោតទស្សន៍ចូលមកក្នុងប្រទេសថាតើ យើងត្រូវអនុញ្ញាតឱ្យមានការនាំចូលឧបករណ៍សោតទស្សន៍អាណូឡូកមកឬទេ? អ៊ីចឹងបានជាយើងចាំបាច់គោលនយោបាយជាតិមួយស្តីពីការផ្លាស់ប្តូរពីអាណូឡូក ទៅជាឌីជីថលដោយត្រូវធ្វើកិច្ចការងារយ៉ាងច្រើន។ ឯកឧត្តមលើកឡើងថា ក្នុងនាមជាក្រសួងរបស់រាជរដ្ឋាភិបាលយើងមិនអាចដើរក្រោយគេនោះទេ គឺយើងត្រូវតែពង្រឹងទៅមុខធ្វើយ៉ាងណាឱ្យដើរមុនគេ។ នៅក្នុងបរិបទឌីជីថលព័ត៌មានពិត និងព័ត៌មានមិនពិតនៅលាយឡំជាមួយគ្នា។ ចំណុចនេះយើងត្រូវធ្វើយ៉ាងម៉េចដើម្បី ផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ?។


ឯកឧត្តមបានបន្តថា នៅក្នុងឆ្នាំ២០២៤នេះក្រសួងនឹងពិនិត្យស្ថានភាពមន្ត្រីចំនួន៣ចំណុច គឺ១.មន្ត្រីដែលជាទ្រព្យ ២.មន្ត្រីបំណុល និង៣.មន្ត្រីជើងច្រើន។ ស្ថានភាពនេះយើង ត្រូវធ្វើការវិភាគឡើងវិញនូវមុខងារ និងធ្វើការបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីទាំងនោះឱ្យទៅបំពេញការងារនៅតាមផ្នែកផ្សេងៗ ដោយមិនទុកនៅស្ងៀមនោះទេ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងថា ក្រសួងបានកំណត់នូវសូរចនាករចំនួន៥សំខាន់ គឺទី១. ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ អាណូឡូកទៅឌីជីថល ដើម្បីសម្របតាមវិវត្តន៍នៃបច្ចេកវិទ្យានិងអាស៊ានដែលអាស៊ានកំណត់បិទការផ្សាយតាមប្រព័ន្ធអាណូឡូកនៅចុងឆ្នាំ២០២៥។ទី២.ការអភិវឌ្ឍវិស័យព័ត៌មាន ដោយបន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាលើប្រពន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងបែបទំនើប។ នេះជាការងារសំខាន់ ដែលយើងត្រូវគ្រប់គ្រង។ទី៣.ការបណ្តុះបណ្តាលបច្ចេកវិទ្យា វិជ្ជាជីវៈសារព័ត៌មាន ។ ទី៤.ការប្រយុទ្ធប្រ ឆាំងព័ត៌មានក្លែងក្លាយ និងទី៥.កសាងលិខិតបទដ្ឋានគតិយុត្តិសម្រាប់ការពង្រឹងការអនុវត្តច្បាប់។


ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងរយៈកន្លងមកនេះការបណ្តុះបណ្តាលផ្នែកសារព័ត៌មានការធ្លាក់ចុះដែលជាហេតុធ្វើឱ្យមានការកើនឡើងនៃការផ្សាយព័ត៌មានតាមអនឡាញយ៉ាងគំហុកហើយបានដើរបញ្ចាស់នូវក្របខ័ណ្ឌគរុកោសល្យ។ មានន័យថា កាលពីមុនគឺមុននឹងក្លាយជាអ្នកសារព័ត៌មានទាល់តែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញសារព័ត៌មានសិន តែឥឡូវនេះអត់ទេ។ដោយស្នើសុំអាជ្ញាប័ណ្ណសារព័ត៌មានសិន ទើបរៀនជំនាញជាក្រោយ។ ចំណុចនេះជាបញ្ហាគឺមិនចេះជំនាញកាសែតសោះ បែរជាសរសេព័ត៌មានឱ្យគេអាន ឬស្តាប់។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា៖«នេះជាចំណុចដែលដើរបញ្ច្រាសធ្វើឱ្យកំណើន ការផ្សាយព័ត៌មានតាមអនឡាញច្រើន រហូតដល់ពេលនេះប្រព័ន្ធផ្សព្វផ្សាយដែលទទួលចុះបញ្ជិកានៅក្រសួងព័ត៌មានជាង២ពាន់ នៅក្នុងនោះគេហទំព័រ TV អនឡាញ ចំនួន៩៣៣ កាសែតបោះពុម្ភ ទូរទស្សន៍ចំនួន១៩កាណាល់ និងបណ្តាញផ្សាយ ផ្សេងៗទៀត រួមទាំងវិទ្យុជាច្រើនទៀត»៕ 


ប្រភព៖ ក្រសួងព័ត៌មាន, អត្ថបទដោយ៖ ប៊ុនរិទ្ធ












Post a Comment

0 Comments