Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ផលប៉ះពាល់គ្រឿងញៀនគឺជាក្តីកង្វល់ដ៏ធំរបស់សង្គមកម្ពុជាបច្ចុប្បន្ន


ថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីអំពីការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យហ៊ុនសែនព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការអធិការកិច្ច បានលើកឡើងថា បញ្ហាគ្រឿងញៀនជាក្តីកង្វល់មួយដ៏ធំរបស់រាជរដ្ឋាភិបាល ដោយសារឥទ្ធិពលគ្រឿងញៀនបាននិងកំពុង ចាក់ស្រោចទៅដល់ប្រជាពលរដ្ឋងាយរង់គ្រោះមួយចំនួន ដូចជាកម្មករធ្វើការងារធ្ងន់ៗ  បុគ្គលិកបម្រើការងារនៅកន្លែងកម្សាន្តសប្បាយ (ក្លិបកម្សាន្ត  KTV ។ល។) និងយុវជនស្ថិតក្នុងវ័យភ្លើតភ្លើនតាមសង្គមអូសទាញ  រហូតដល់ប្រជាពលរដ្ឋនៅតាមមួយដ្ឋានមួយចំនួនក៏បានប្រើបា្រស់គ្រឿងញៀត និងបានក្លាយជាភ្នាក់ងារចែកចាយបន្តផងដែរ។ លោកជំទាវស្នើដល់មន្ត្រីជំនាញ  អាជ្ញាធរ បន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយច្បាប់ស្តីអំពីការត្រួតពិនិត្យគ្រឿងញៀនឲ្យទូលំទូលាយ និងមានវិធានការគ្រប់គ្រប់ឲ្យបានម៉ឹងម៉ាត់ ច្បាប់លាស់ និងគ្រប់ជ្រុងជ្រោយ ។

ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត បានមានប្រសាសន៍ ណែនាំនិងលើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវហ៊ានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ក្នុងករណីបានឃើញអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយមិនត្រូវមានភាពអៀនខ្មាស ឬលាក់បាំងអំពីបញ្ហានេះឡើយ។ 


លោកឧត្តមសេនីយ៍ឯក ឯម ហ៊យ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គ្រឿងញៀនមានពីប្រភេទ គឺគ្រៀងញៀនធម្មជាតិ និងគ្រឿងញៀនសំយោគ។គ្រឿងញៀនដាំ និងផលិតកែច្នៃនៅតំបន់ត្រីមាស ហើយកម្ពុជាគ្រាន់តែជាប្រទេសឆ្លងកាត់ ដើម្បីបញ្ជូនទៅប្រទេសផ្សេងៗប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការសាយភាយនៃគ្រឿងញៀននៅកម្ពុជា បានក្លាយជាបញ្ហាក្តៅមួយគួរឲ្យព្រួបារម្ភ ព្រោះក្រុមឈ្មួញមានបណ្តាញ និងមានអង្គការចាត់តាំងច្បាស់លាស់ ធ្វើឲ្យសមត្ថកិច្ចជំនាញពិបាកក្នុងការស្រាវជ្រាវវែងរកមុខសញ្ញា និងឈានទៅបង្ក្រាបបានទាន់ពេលវេលាណាស់។ លោកស្នើដល់ប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវរួមគ្នារាយការណ៍ និងជៀសវាង ហើយសូមកុំសាកល្បងឲ្យសោះ ព្រោះគ្រឿងញៀនបំផ្លាញ់អ្នកប្រើប្រាស់គ្រប់បែបយ៉ាង។


គួរបញ្ជាថានៅរសៀលថ្ងៃដដែលនេះ ក្រសួងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តកំពតនិងរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនជូនដល់ពលរដ្ឋ និងសិស្សានុសិស្សនៅស្រុកទឹកឈូផងដែរ៕


អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments