Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនាំយកចង្ក្រានសន្សំសំចៃថាមពលចែកពលរដ្ឋចំនួន១០០គ្រួសារក្នុងសង្កាត់អណ្ដូងខ្មែរក្រុងកំពត

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រួមនឹងមន្ត្រីក្រុមការងារចុះជួបសំណេះសំណាលនិងនាំយកចង្ក្រានសន្សំសំចៃថាមពល ដើម្បីចែកជូនគ្រួសារប្រជាពល ស្ត្រីងាយរងគ្រោះនិងក្រីក្ររដ្ឋចំនួន១០០គ្រួសារ នៅក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពតខេត្តកំពត។

មានប្រសាសន៍សំណេះសំណាលលោកជំទាវ  ហ៊ុន ចាន់ធី ម៉ៅ ធនិន បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការ ដោះស្រាយពីបញ្ហា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកន្លងមក លោកតែងតែជួយគាំទ្រ សកម្មភាព របស់ស្ត្រីគ្រប់កាលៈទេសៈក្នុងសកម្មភាពមនុស្សធម៌និងសង្គម ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត ។ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ក៏បានសម្ដែងទឹកចិត្តរីករាយ និងចាត់ទុកសកម្មភាព របស់ក្រុមការងារ ដែលបានចុះជួបសំណេះសំណាលនិងបាននាំយកនូវចង្រ្កានសន្សំសំចៃថាមពល មកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺពិតជាបាន ចូលរួមចំណែកលើកកម្ពស់ជីវភាព រស់នៅ និង សុខភាព របស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជាការ រួមចំណែក គាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ជាមួយរាជរដ្ឋាភិបាល។ 

លោកជំទាវក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ថែរក្សា ចង្ក្រានដែលបានចែកជូន នាពេលនេះ ដើម្បីអោយការប្រើប្រាស់បានយូរអង្វែង និងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត ពីការប្រើប្រាស់ចង្ក្រាននេះ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋផងដែរ  ដែលនៅតែស្រលាញ់គាំទ្រ ជឿជាក់ លើការដឹកនាំ ដ៏ប៉ិនប្រសប់ របស់ សម្ដេចតេជោ ហ៊ុន សែន ពិសេសសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ តាមរយៈសំឡេងការបោះឆ្នោតថ្ងៃទី ២៣ ខែ កក្កដា កន្លងមកនេះ យ៉ាងច្រើនលើសលប់ ដើម្បីបន្តថែរក្សាការពារសន្តិភាព ក្នុងការដឹកនាំប្រទេស និង អភិវឌ្ឍន៍សង្គមជាតិបានកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
















Post a Comment

0 Comments