Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ស្នងការនគរបាលខេត្តកំពតនាំយកអំណោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេស A ដែលមានជីវភាពខ្វះខាត ក្នុងស្រុកអង្គរជ័យ


នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងសហការី រួមទាំងលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកអង្គរជ័យ បាននាំយកអំណោយរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគល់ជូនយុវសិស្ស អន ផានិត រៀននៅវិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ហើយមានជីវភាពខ្វះខាតខ្លាំង ព្រមទាំងមានឪពុកម្តាយជាជនពិការ រស់នៅក្នុងភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

តាមការបញ្ជាក់របស់អាជ្ញាធរបានឱ្យដឹងថា យុវសិស្ស អន ផានិត គឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូនពីរនាក់ (ប្រុសមួយស្រីមួយ) ដែលមានឪពុកម្ដាយពិការទាំងពីរ រស់នៅក្នុងផ្ទះខ្ទម ខ្វះមុខខ្វះក្រោយ ខណៈម្ដាយរបស់យុវសិស្សរូបនេះដែលជាស្ត្រីក្រខ្សត់ ហើយពិការ ប្ដីក៏ពិការ មានមុខរបរជាអ្នកកាត់ដេរតូចតាចនៅផ្ទះ ដើម្បីចិញ្ចឹរកប្រាក់ផ្គត់ផ្គង់កូនឱ្យបានរៀនសូត្រ ហើយបានត្រឹមតែរៀបចំចំណីអាហារសម្រាប់អោយកូនញ៉ាំមុនពេលទៅសាលាប៉ុណ្ណោះ។ ក្រោយមានការខិតខំតស៊ូសិក្សាកន្លងមក យុវសិស្ស អន ផានិត បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ ដោយទទួលបាននូវនិទ្ទស A។

អំណោយរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដែលយកទៅប្រគល់ឱ្យយុវសិស្ស អន ផានិត រួមមានម៉ូតូហុងដាវីវ ១គ្រឿង ថវិការចំនួន ២លានរៀន រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕ 

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត








Post a Comment

0 Comments