Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិត្រៀមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពាក់ព័ន្ធព្រឹត្តិការណ៍ធំៗរបស់ជាតិ ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ

TVK រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣

កិច្ចប្រជុំរបស់អនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងសិល្បៈ សម្រាប់រៀបចំព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានធ្វើឡើងនូវរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សាលប្រជុំព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងការពារជាតិ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទេសចរណ៍ តំណាងគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ។


កិច្ចប្រជុំផ្តោតសំខាន់លើការរៀបចំខ្លឹមសារ ព័ត៌មាន សម្រាប់ធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ពាក់ព័ន្ធព្រឹត្តិការណ៍ធំៗរបស់ជាតិ ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ ហើយជាសំខាន់ផងដែរ ទូរទស្សន៍ វិស័យឯកជនចូលរួមផ្សាយបន្តពីព្រឹត្តិការណ៍បុណ្យជាតិដ៏សំខាន់ឱ្យបានច្រើន ដើម្បីបង្ហាញពីភាពរីកចំរើន និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជា ព្រមទាំងភ្ញៀវទេសចរបរទេស ដែលបានអញ្ជើញមកចូលរួមទស្សនា សប្បាយរីករាយជាមួយផងដែរ ។


កិច្ចពិភាក្សាបានលម្អិតលើចំណុចសំខាន់ៗក្នុងនោះមានការ ផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ការផ្សាយសំលេងផ្ទាល់របស់វិទ្យុជាតិកម្ពុជា ការរៀបចំអ្នកសារព័ត៌មានចូលថត និងយកព័ត៌មាន ឱ្យមានសណ្តាប់ធ្នាប់សន្តិសុខរបៀបរៀបរយល្អ តាមរយៈការចុះឈ្មោះបានត្រឹមត្រូវ ដើម្បីថតផ្សព្វផ្សាយបានទូលំទូលាយ ។ ក្រៅពីការងារផ្សព្វផ្សាយ គឺទាមទារឱ្យមានកិច្ចសហការពីគ្រប់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឱ្យដំណើរការថតផ្សព្វផ្សាយ បានគ្រប់ទិដ្ឋភាព នៃព្រឹត្តិការណ៍ធំៗរបស់ជាតិ ។ ផ្សព្វផ្សាយអំពីខ្លឹមសារនៃជីវប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យបានមុន ១សប្ដាហ៍ នៃថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ ផ្តល់ព័ត៌មានដល់អ្នកកាសែតជាតិ-អន្តរជាតិ ថតរូប ថតទូរទស្សន៍ទិដ្ឋភាពរួម យកព័ត៌មាន និងផ្សាយផ្ទាល់ពីទិដ្ឋភាពនៃពិធីប្រណាំងទូកឱ្យបានទូលំទូលាយ ធ្វើបទអត្ថាធិប្បាយ អំពីទិដ្ឋភាពបុណ្យ។ ផ្តល់ឧស្ងោសនស័ព្ទបំពងសម្លេង ឱ្យបានច្រើនកន្លែង ដើម្បីឆ្លើយតបតាមសំណូមពររបស់អនុគណៈកម្មការការពារ រក្សាសន្តិសុខ និងដាក់នៅលើវេទិកាមុខព្រះបរមរាជវាំង តាមតីរវិថីព្រះស៊ីសុវត្ថិ ខាងជើងដល់ផ្សារចាស់ ខាង ត្បូងដល់មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ព្រមទាំងនៅត្រើយខាងកើត។


ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមសហការជាមួយគ្រប់ផ្នែករបស់ ក្រសួងព័ត៌មាន សំដៅរួមគ្នាអនុវត្តន៍រាល់កិច្ចការងារឱ្យមានប្រសិទ្ធិភាព និងលទ្ធផលជោគជ័យល្អ។ ព្រឹត្តការណ៍សំខាន់ៗបស់ជាតិដែលត្រៀមរៀបចំធ្វើរួមមាន រៀបចំខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាខួបកំណើតនៃ កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះ ព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦.២៧.២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕


អត្ថបទ-រូបភាព៖ទទក




Post a Comment

0 Comments