Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រយៈពេលបីថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌទេសចរណ៍ជាង ៩ម៉ឺននាក់បានមកសម្រាកកម្សាន្តក្នុងខេត្តកំពត

ក្នុងរយ:ពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលទេសចរជិតឆ្ងាយបានប្រមាណជាង ៩៦.០០០នាក់ ដែលមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត-រាជធានី ចំនួន ៩៦.៥៦៥នាក់ បានចូលមកសម្រាកលម្ហែកម្សាន្តតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត។ លោកប្រធានមន្ទីរបានបន្តថា ចំនួនភ្ញៀវទេសចរឆ្នាំនេះគឺមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៩៥.៤២០នាក់ និងទេសចរអន្តរជាតិមានចំនួន ១.១៤៥នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា នាយប់ថ្ងៃទី១៤ ខែតុលា ខេត្តកំពតមានភ្ញៀវចន្លោះពី ៧០ភាគរយទៅ ៨០ភាគរយបានស្នាក់នៅពេលយប់តាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូ និងរីស៊តនានា។ ចំណែកយប់ថ្ងៃទី១៣ និងយប់ថ្ងៃទី១៥ ខែតុលា គឺមានភ្ញៀវស្នាក់នៅប្រមាណតែ ២០ភាគរយទៅ ៣០ភាគរយប៉ុណ្ណោះ៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ លោក អាំង សំណាង


















Post a Comment

0 Comments