Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនាំយកទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តសុវណ្ណសាគរ ក្រុងកំពត

លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត រួមទាំងសមាជិក សមាជិកា សមាគម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ត្រូវនិងថ្ងៃទី៥រោចខែ ភទ្របទ បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្ត សុវណ្ណសាគរ ក្រុងកំពត ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេទទី៤។

ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគម បានពាំនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ចំពោះព្រះសង្ឃ និងបងប្អូនប្រជាពុទ្ធបរិស័ទ្ធដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះ។ ជាមួយគ្នានេះដែរលោកជំទាវប្រធានកិត្តិយសបានលើកឡើងថា ការដែលយើងអាចមានឱកាសក្នុងការជួបជុំ ធ្វើបុណ្យទានតាមប្រពៃណីសាសនា ការប្រណិបត្តិសាសនាដូចពេលនេះ គឺអាចធ្វើបានដោយសារកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលប្រមុខរាជរដ្ឋាភិបាលបានខិតខំអស់ពីកម្លាំងកាយចិត្តយកមកជូនប្រជាជន និងប្រទេសជាតិដោយលំបាក។

ជាមួយគ្នានេះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ្ធទាំងអស់ ត្រូវរួមគ្នាថែក្សាឱ្យបានគង់វង្សនូវសុខសន្តិភាពមួយនេះ ដែលមានតម្លៃលើសពីជីវិត ដើម្បីបន្តផ្តល់ជូនដល់កូនចៅជំនាន់ក្រោយរបស់យើង។ លោកជំទាវបានបញ្ជាក់បន្ថែមថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលថ្មី គឺសម្តេចធីបតី ហ៊ុន ម៉ាណែត នឹងមានការរីកចម្រើន ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យខ្លាំងបន្ថែមទៀត។

ទេយ្យទានដែលប្រគេនព្រះសង្ឃនាឱកាសនោះរួមមាន៖ អង្ករ ១បាវ ត្រីខ ៥យូរ ទៀន ៥គីឡូ ស្ករស ៥គីឡូ តែ ៥កញ្ចប់ ទឹកសុទ្ធ ៥កេស ទឹកផ្លែឈើ៥កេស និងបច្ច័យមួយចំនួន។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ ១រោចខែភទ្របទ ដល់ថ្ងៃ ១៤រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ហើយបុណ្យកាន់បិណ្ឌនេះដែរ ជាពិធីដែលពុទ្ធបរិស័ទធ្វើឡើងចាប់តាំងពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង













Post a Comment

0 Comments