Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ស្ត្រីជាម្តាយជាង ១ម៉ឺន ៣ពាន់នាក់ក្នុងខេត្តកំពតទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលពេលទៅពិនិត្យផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតកូនអាយុ ២ឆ្នាំ

ប្រធានការិយាល័យរដ្ឋបាល នៃសាខាបេឡាជាតិរបបសន្តិសុខសង្គមប្រចាំខេត្តកំពត លោក ម៉ាន់ ឡូន បានប្រាប់ឱ្យដឹងថា សាខាបេឡាជាតិរបបសន្តិសុខសង្គមខេត្តកំពត មានទីតាំងនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ដោយបានចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០១០មកម៉្លេះ។ សម្រាប់ខេត្តកំពតស្ត្រីជាម្តាយ ដែលបម្រើការងារជាកម្មករនិយោជិត និងមន្ត្រីរាជការដែលមានប័ណ្ណ ប.ស.ស ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភជូន ចាប់ពីឆ្នាំ២០១៨ (សម្រាលកូនបាន ៤០ម៉ឺនរៀល) រហូតមកដល់បច្ចុប្បន្ន មានចំនួនសរុប ១ម៉ឺន ១ពាន់ ២០នាក់។ ដោយឡែក សម្រាប់អនុក្រឹត្យថ្មី ស្តីអំការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនស្ត្រី មុននិងក្រោយសម្រាលរហូតដល់កុមារអាយុក្រោម ២ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែសីហា មកដល់ថ្ងៃនេះ មានស្ត្រីជាសមាជិកបានមកដាក់ពាក្យដើម្បីបើកប្រាក់ឧបត្តម្ភ ចំនួន ៧១៨នាក់ ក្នុងនោះមានស្ត្រីជាមន្ត្រីរាជកា ២៣៧នាក់ កម្មករនិយោជិត ៤៨១នាក់។

ជាស្ត្រីមានផ្ទៃពោះ និងជាកម្មការិនីរោងចក្រនៅស្រុកជុំគីរី កម្មការនី សំ បុប្ឆា ដែលបានមកដាក់ពាក្យស្នើសុំការឧបត្ថម្ភសាច់ប្រាក់បានលើកឡើងថា ការផ្តល់ជូននូវប័ណ្ណ ប.ស.ស នេះ គឺបានជួយសម្រួលដល់ការលំបាកខ្វះខាតបានច្រើន ពិសេសបានជួយគាំពារដល់សុខភាពរបស់ម្តាយ និងទារក តាមរយៈការជួយឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល។

ចំណែកឯកម្មការនី ផន សុភក្រ្ត ដែលជាកម្មការនីរោងចក្រនៅក្រុងបូកគោ ខេត្តកំពត ដែលកំពុងមានផ្ទៃពោះ ហើយ បានមកដាក់ពាក្យស្នើសុំការឧបត្ថម្ភសាច់ប្រាក់ផងដែរនោះ បានលើកឡើងថា កម្មករដែលមានប័ណ្ណ ប.ស.ស នៅពេលយើងមានផ្ទៃពោះ ឬឈឺ ខាងរោងចក្រមិនមានការកាត់ប្រាក់ថ្លៃឈ្នួលអ្វីទេ ហើយពេលមកពិនិត្យផ្ទៃពោះ ខាងក្រុមហ៊ុនក៏មានការអនុញ្ញាតិឱ្យឈប់មួយថ្ងៃផងដែរ។  កម្មការនីរូបនេះបានបន្ថែមថា ការមានប័ណ្ណ ប.ស.ស នេះ គឺបានផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនដល់កម្មករ។

តាមការបញ្ជាក់របស់មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមបានឱ្យដឹងដែរថា នៅឆមាសទី១ ឆ្នាំ២០២៣ ខេត្តកំពតស្ត្រីសម្រាលកូន សរុបចំនួន ៤០៣នាក់ ចំនួនកូនមាន ៤០៧នាក់ ផ្តល់ប្រាក់ឧបត្ថម្ភសរុបអស់ចំនួន ១.៦២៨លានរៀល៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments