Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ ពលរដ្ឋមិនត្រូវភ្លេចសម្តេចតេជោនោះទេព្រោះសម្តេចបាននាំសុខសន្តិភាពមកឱ្យយើង

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំង ១១ឃុំ ក្នុងស្រុកអង្គរជ័យ ដែលមានប្រជាពលរដ្ឋចូលរួមជាង ១ម៉ឺននាក់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើសុំបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកចូលជាសមាជិកមួយរូបគ្រប់ក្រុមគ្រួសារ ដែលមានឋានៈជាអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានលើកឡើងថា តួនាទីជាអភិបាលខេត្តដែលបានមកនេះ គឺដោយសារតែមានការចាត់តាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីឱ្យមកបំរើបងប្អូនប្រជាពលរដ្ឋ ពិសេសរួមសុខរួមទុក្ខជាមួយគ្នា ដូច្នេះហើយប្រសិនបើបងប្អូនមានបញ្ហាអ្វីមួយ ឬសំណូមពរអ្វីមួយអាចប្រាប់ដោយផ្ទាល់បាន។ ទន្ទឹមនឹងនោះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានការមិនពេញចិត្ត ខឹង ឬស្អប់ បុគ្គលដែលជាអ្នកមានអំណាច ឬមន្ត្រីណាមួយនោះ សូមខឹងចំពោះតែបុគ្គលទាំងនោះបានហើយ ធ្វើយ៉ាងណាកុំខឹងរហូតដល់ថ្នាក់ភ្លេចគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ដែលជាស្ថាបនិកសន្តិភាព ខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីតែភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍បន្ទាន់ចំពោះបុគ្គលណាម្នាក់ដែលធ្វើអំពើខុសឆ្គង អំពើមិនត្រឹមត្រូវដែលខុសនឹងច្បាប់ ហើយបំរើបងប្អូនប្រជាពលរដ្ឋមិនបានល្អ ដើម្បីឯកឧត្តមមានចំណាត់ការទៅតាមផ្លូវច្បាប់។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកទឹកចិត្ត និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នាកុំបីខាន៕

អត្ថបទ៖ សុធារម្យ























Post a Comment

0 Comments