Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ យើងអាចប្រារព្ធេធ្វើ​សង្ក្រាន្ត​ឆ្នាំថ្មី​ដែល​ពោពេញ​ដោយ​ភាព​សប្បាយ​រីករាយ​គឺអាស្រ័យ​ដោយកត្តាសុខសន្តិភាព

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កំពតសង្ក្រាន្ត នាសួនច្បារមុខសាលាខេត្តកំពត កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឱ្យកម្ពុជានាបច្ចុប្បន្ន មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងក្របខ័ណ្ឌទូទាំងប្រទេស  ប្រជាពលរដ្ឋភាគច្រើនលើសលប់មានជីវភាពធូរធារ និងមានឱកាសដើរលេងកម្សាន្តគ្រប់ទិសទីតាមបំណងប្រាថ្នារៀងៗខ្លួន។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អ្វីៗគ្រប់យ៉ាង ពិសេសសការរៀបចំកម្មវិធី “កំពតសង្ក្រាន្ត” ដ៏អធឹកអធម អ៊ូអរពោពេញដោយការជួបជុំសប្បាយរីករាយនាពេលនេះ អាចកើតឡើងបានអាស្រ័យដោយកត្តាសុខសន្តិភាព។ ក្តីសុខសាន្តដែលបងប្អូនប្រជាពលរដ្ឋកំពុងទទូលបាននេះ គឺកើតចេញពីកិច្ចខិតខំរបស់សម្តេចេតជោ ហ៊ុន សែន ក្នុងការលះបង់កម្លាំងកាយចិត្ត និងហ៊ានយកអាយុជីវិតទៅប្តូរ។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាថែរក្សា និងមិនត្រូវបំភ្លេចគុណបំណាច់របស់សម្តេចតេជោនោះទេ។

យុវជន និងភ្ញៀវទេសចរដែលមកចូលរួមកម្សាន្ត ក្នុងព្រឹត្តិការណ៍ “កំពតសង្ក្រាន្ត” បានលើកឡើងថា ពួកគេមានចិត្តសប្បាយរីករាយ ព្រមទាំងអរគុណសន្តិភាព អរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានរៀបចំកម្មវិធីសង្ក្រាន្តដ៏ធំនេះឡើង និងមានភាពទាក់ទាញ ពោពេញដោយភាពសប្បាយរីករាយ និងមានទេសចរមកដើរលេងកម្សាន្តច្រើន។ ពួកគាត់បានបន្តថា សង្ក្រាន្តឆ្នាំនេះ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញនូវ អរីយធម៌ វប្បធម៌ ទំនាមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ក៏ដូចជាសកត្តានុពលនានារបស់ខេត្តកំពត តាមរយៈកម្មវិធី “នំខ្មែរថែវប្បធម៌” និងពិព័រណ៍ភូមិមួយផលិតផលមួយជាដើម។

សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងថ្ងៃទី១នៅខេត្តកំពត មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងច្រើននៅតាមរមណីយដ្ឋាននានា  និងបានចូលរួមរាំលេងកម្សាន្តនៅត្របន់ត្រជាក់ចិត្តរង្វង់មូលទុរេន និងទស្សនាពិព័រណ៍នានានៅបរិវេណសួនច្បារមាត់ព្រែកខាងមុខសាលាខេត្តជាដើម៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្ត






















Post a Comment

0 Comments