Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពតមានផលិតផលជាង ៥០មុខត្រូវបានស្នើសុំចុះបញ្ជីក្នុងចលនា​ភូមិ១​ផលិត​ផល១

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៣នេះ  រដ្ឋបាលខេត្តកំពតបានត្រៀមរៀបចំធ្វើ កំពតសង្ក្រាន្ត ដែលមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដើម្បីទទួលស្វាយគមន៍ដល់ទេសចរ ហើយក្នុងនោះ ពិព័រណ៌ផលិតផលក្នុងស្រុក “ភូមិមួយផលិតផលមួយ” ដែលជាចំណែកនៃកំពតសង្ក្រាន្តក៏បានចាប់ផ្តើមសម្ភោធនបើកឱ្យដំណើរការផងដែរ កាលពីល្ងាចថ្ងៃទី២ ខែមេសាឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត។

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពតបានចូលរួមសហការបានយ៉ាងល្អជាមួយគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ទាំងការកសាងឯកសារ ការជំរុញឱ្យម្ចាស់ផលិតផលដាក់ពាក្យដើម្បីទទួលបានវិញ្ញាបនបត្រភូមិមួយផលិតផលមួយ រួមទាំងការងារសម្របស្រួលផ្សេងៗជាច្រើនទៀត ហើយមកទល់ពេលនេះខេត្តកំពតមានផលិតផលជាង៥០មុខ ត្រូវបានស្នើសុំចុះបញ្ជីក្នុងចលនាភូមិ១ផលិតផល១ ហើយផលិតផលស្ទើរទាំងអស់ត្រូវបានទទួលស្គាល់។

ជាមួយគ្នានេះដែរ អាជ្ញាធរតំណាងស្តងពិព័រណ៍ក្រុង-ស្រុក បានឱ្យដឹងថា ផលិតផល កសិកផលសត្តានុពលរាប់រយមុខត្រូវបានដាក់បង្ហាញ ដើម្បីស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយផលិតផល កសិផលទាំងនោះកំពុងមានដំណើរការលក់នៅលើទីផ្សារ ហើយក្នុងពិព័រណ៍នេះទៀតសោត ភ្ញៀវទេសចរក៏អាចទិញ ឬភ្លក់បាននូវផលិតផលផ្សេងៗផងដែរ។

ក្នុងពិធីនេះដែរ ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត បានប្រាប់ឱ្យដឹងដែរថា ខេត្តកំពតបានចុះបញ្ជីមុខទំនិញ ផលិតផល កសិផល ចំនួន ២២មុខ ក្នុងចលនាភូមិមួយផលិតផលមួយ។ ហើយចលនាភូមិមួយផលិតផលមួយ បានជួយសម្រួលដល់ប្រជាផលិតករក្នុងការស្វែងរកឱកាសទីផ្សារ និងជំរុញការផ្សព្វផ្សាយផលិតផលទៅដល់អ្នកប្រើប្រាស់។ ដោយឡែកការធ្វើពិព័រណ៍ពេលនេះ គឺដើម្បីបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិឱ្យបានដឹងថាខេត្តកំពតមាន ទំនិញ ផលិតផល សកិផលសត្តានុពលអ្វីខ្លះដែលកំពុងមាន និងផលិតនៅតាមមូលដ្នានក្នុងខេត្ត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
































Post a Comment

0 Comments