Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតប្រើពេលពីរ​ថ្ងៃចុះដោះ​ស្រាយ​បញ្ចប់វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជិត ៧០ករណី ក្នុងឃុំចំនួន៨ នៃស្រុកឈូក

នៅថ្ងៃទី២៧ និង២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានចុះទៅសម្រុះសម្រួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងភូមិសាស្ត្រកស្រុកឈូក ដែលក្នុងនោះឃុំចំនួន៨ ត្រូវបានលើកយកសំណុំរឿងពាក់ព័ន្ធនិងវិវាទ សំណើរ និងសំណូមពរយកមកដោះស្រាយ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ១ម៉ឺននាក់។

សំណុំរឿងដែលលើកយកមកដោះស្រាយទាំង៨ឃុំនេះ មានចំនួន ៦៨ករណី ហើយត្រូវបាន ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត សម្រុះសម្រួល និងដោះស្រាយរួចរាល់ ដែលក្នុងវេទិការដោះស្រាយនេះដែរ ត្រូវបានអញ្ជើញអោយចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ពិសេសគូទំនាស់។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ត្រូវបានប្រជាពលរដ្ឋសាទរ និងទទួលយកដោយក្តីសប្បាយរីករាយ ព្រមទាំងពេញចិត្តពីគ្រប់ភាគី។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅកាន់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវមានទំនួលខុសត្រូវ និងការពារប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន ដោយឆ្លើយតប និងដោះស្រាយជាមួយក្រុហ៊ុន ឬបុគ្គលណាមួយដែលមករំលោភបំពានពលរដ្ឋរបស់ខ្លួន ដើម្បីផ្តល់នូវភាពយុត្តិធម៌ជូនពួកគាត់ ក្នុងករណីពួកគាត់ជាជនរងគ្រោះពិតប្រាកដ៕

សូមបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃនៃការចុះដល់មូលដ្ឋានក្នុងស្រុកឈូក ដើម្បីសម្រុះសម្រួល និងដោះស្រាយវិវាទក្រៅតុលាការ មានឃុំចំនួន៨ មានឃុំតាកែន ឃុំត្រពាំងផ្លាំង ឃុំតេជោអភិវឌ្ឍន៍ ឃុំឈូក ឃុំសត្វពង ឃុំល្បើក ឃុំត្រពាំងបី និងឃុំបឹងនិមល៕

អត្ថបទ៖ សុធារម្យ


























Post a Comment

0 Comments