Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតចុះដោះស្រាយវិវាទបិទផ្លូវចេញចូលរវាងបងប្អូនបង្កើតនៅស្រុកដងទង់

នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ បន្ទាប់ពីចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិ និងដាក់អោយប្រើប្រាស់សមិទ្ធិផលនានាក្នុងវត្តស្រែ ស្ថិតក្នុងឃុំស្រែជាខាងជើង ស្រុកដងទង់ រួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះទៅដោះស្រាយ ករណីទំនាស់ផ្លូវដើរ វាងបងប្អូននិងបងប្អូន  ស្ថិតនៅភូមិព្រានទំ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ដល់ទីតាំងទំនាស់ផ្ទាល់។

ក្នុងពេលដោះស្រាយនេះដែរ ឯកឧត្ដម​អភិបាលេ បានប្រើប្រាស់យន្តការគ្រួសារ ក្នុងនាមជាបងប្រុសម្នាក់ក្នុងគ្រួសារដើម្បីធ្វើការសម្របសម្រួល។ ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បា​ន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំង​អស់​ត្រូវចេះ​ស្រលាញ់​គ្នា​ ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ កុំ​ឱ្យ​បញ្ហា​វិវាទ​នឹង​គ្នា​តទៅទៀត​។ 

ជា​លទ្ធផល​ភាគី​បងប្អូន​បង្កើត​នឹង​គ្នា​ ព្រម​តាម​យន្ត​ការ​ដោះស្រាយ​របស់​ឯកឧត្ដម​ ព្រម​បេីក​ផ្លូវ​ចេញ​ចូល​ឡេីង​វិញ​ ព្រម​ទាំង​បាន​អរគុណ​ឯកឧត្តម​ ដែល​បាន​ចុះ​មក​ដោះ​ស្រាយ​វិវាទ​នេះ​ជូន​ពួក​គាត់​ដល់​ទី​តាំង​ផ្ទាល់​៕

















Post a Comment

0 Comments