Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពតជំរុញយុវជនឱ្យខិតខំសិក្សាស្វែងយល់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

ថ្លែងនៅក្នុងវេទិកាយុវជន និងការងារលើវិស័យទេសចរណ៍ក្នុងបរិបទឧស្សាហកម្មឌីជីថល៤.០ ដែលបានរៀបចំនៅសាលសន្និសិទខេត្តកំពត នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា កម្ពុជាពេលបច្ចុប្បន្ន កំពុងស្ថិននៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ឬហៅថាយុគសម័យឧស្សាហកម្មឌីជីថល៤.០។ 

ការងារគ្រប់យ៉ាងនៅក្នុងសង្គមត្រូវបានពឹងផ្អែកទៅលើប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែបច្ចុប្បន្នេះចំណេះដឹង និងធនធានមនុស្សលើផ្នែកនេះ នៅមានកម្រិតនៅឡើយ។ ឯកឧត្តមក៏បានជំរុញឱ្យយុវជនដែលជាអ្នកបន្តវេនដែលជាសិស្ស និស្សិត ត្រូវខិតខំសិក្សាស្រាវជ្រាវលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ពិសេសត្រូវចេះប្រើប្រាស់ពេលវេលា២៤ម៉ោងរបស់ខ្លួនឱ្យមានតម្លៃបំផុត។


ជាមួយគ្នានេះដែរ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត លោក មឿង គង្គា បានបញ្ជាក់បន្ថែមដែរថា បច្ចុប្បន្នសម័យឌីជីថល ពិភពលោកនៅក្នុងដៃរបស់យើង ដូច្នេះក្នុងនាមជាយុវជន ត្រូវបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានច្បាស់លាស់ ដើម្បីអាចប្រកួតប្រជែងជាមួយយុវជនប្រទេសដទៃ។


ក្នុងវេទិការនេះមានវាគ្មិនចូលរួមធ្វើបទបង្ហាញចំនួន៥រូប ដែលមានប្រធានបទទាក់ទងនឹងការវិវត្តរបស់ការងារប្រៃសណីយ៍ ព័ត៌មាន ទេសចរណ៍ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងតួនាទីយុវជន និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងឱ្យយុវជនបានយល់អំពីតម្លៃនៃការអភិវឌ្ឍន៍សមត្ថភាព និងបង្កើតការទទួលខុសត្រូវរបស់ខ្លួន ក្នុងការងារជួយសង្គមជាតិ នៅក្នុងយុគសម័យឌីជីថល៤.០៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments