Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរ​ខេត្តកំពត​កំពុង​មមារ​ញឹក​ក្នុងការ​តុបតែង​លម្អ​ក្រុង​កំពត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នាឱកាស​បុណ្យ​អុំទូក​ខាងមុខនេះ​

អាជ្ញាធរ​ខេត្តកំពត​បា​ន​និង​កំពុង​មមារ​ញឹក​ក្នុងការ​តុបតែង​លម្អ​ក្រុង​កំពត ដោយ​មានការ​លាបថ្នាំ​ពណ៌ ការរៀបចំ​តែង​លម្អ​ភ្លើង​តាម​ដើមឈើ កាត់​មែកឈើ ត​បណ្តាញ​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ ពិសេស​តុបតែង​លម្អ​ស្ពាន​ឥ​ន្ធ​នូ​(​ស្ពាន​ចាស់​) និង​ស្ពាន​ព្រែក​កំពង់បាយ​(​ស្ពាន​ថ្មី​) លម្អ​ទៅដោយ​ភ្លើងពណ៌ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ទាក់ទាញ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​។​

​ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្តកំពត អាជ្ញា​ខេត្ត​បាន​រៀប​ពិធី​ប្រណាំង​ទូកង ខ្នាត​ប្រពៃណី និង​ពិធី​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រ​ខែ​មាន​រយៈពេល​៣​ថ្ងៃ នាឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នាពេលខាងមុខ​។

ទន្ទឹមនេះ ដើម្បី​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​ក្នុងឱកាស​នោះ​កាន់តែច្រើន អាជ្ញាធរខេត្ត​បានរៀបចំ​តុបតែង​លម្អ​គ្រប់​ទីតាំង​សំខាន់ៗ​ទាំងអស់​ក្នុង​ខេត្ត ដោយ​មានការ​លាបថ្នាំ​ពណ៌​ឡើងវិញ​តាម​ជ​ញ្ចើ​ម​ផ្លូវ ការតុបតែង​លម្អ​ភ្លើងពណ៌ ឧបករណ៍​បាញ់​ទឹក​នៅ​រង្វង់​មូល​ទុរេន និង​តាម​បណ្តា​សួនច្បារ​សំខាន់ៗ កា​រត​បណ្តាញ​ភ្លើង​បំភ្លឺ​ផ្លូវ​ក្នុង​ក្រុង កាប់​មែកឈើ​រួមទាំង​ការតុបតែង​ភ្លើងពណ៌​តាម​ដើមឈើ​តាម​សួនច្បារ​មាត់​ព្រែក​ជាច្រើន​កន្លែង​ផងដែរ​។​

​ជាមួយគ្នានេះដែរ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ការងារ​រៀបចំ​ពិធី​ប្រណាំងទូក កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២​កន្លងទៅនេះ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត​បាន​លើក​បញ្ជាក់ថា រដ្ឋបាលខេត្ត​បានរៀបចំ​តុបតែង​ភ្លើង​លើ​ស្ពាន​ទាំងពីរ​ក្នុង​ខេត្ត ដោយ​ជួល​អ្នកជំនាញ​ផ្នែក​អគ្គិសនី និង​តុបតែង​មក​តម្លើង​ភ្លើងពណ៌ ធ្វើយ៉ាងណា​ឱ្យមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​បំផុត​។ 

ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​អំពាវនាវ​បងប្អូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង ឱ្យ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ​រៀងៗ​ខ្លួន ពិសេស​ត្រូវ​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ ហើយ​ចូលរួម​តុម​តែង​លម្អ​ភ្លើងពណ៌​តាម​គេហដ្ឋាន​របស់ខ្លួន ដើម្បី​រួមចំណែក​ក្នុងការ​បង្កើន​សោ​ភ័​ណ្ឌ​ភាព​ក្រុង​នាឱកាស​នៃ​ពិធី​ប្រណាំង​ទូកង​ខេត្តកំពត​ខាងមុខនេះ​ផងដែរ​។​

​សូម​បញ្ចា​ក់ថា ខេត្តកំពត​នឹង​រៀបចំ​ពិធី​ប្រណាំង​ទូកង​ខ្នា​ប្រពៃណី ពិធី​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខនេះ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នឹង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​ឱ្យបាន​ច្រើន​ផងដែរ​។ 

តាម​ការរំពឹងទុក ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពី​ធី​នេះ នឹង​អាចមាន​ភ្ញៀវទេសចរ​មក​សម្រាក​ក​ម្សា​ន្ត​ក្នុង​ខេត្ត និង​នៅតាម​បណ្តា​រមណី​ដ្ឋា​ន កន្លែង​កម្សាន្ត ផ្ទះសំណាក់ សណ្ឋាគារ ក្នុង​ចន្លោះ​ពី ៤០ ទៅ ៥០​ម៉ឺន​នាក់ ហើយ​ប្រាក់ចំណូល​ទាំងអស់​និង​បាន​ស្រោចស្រប​ទៅលើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​

Post a Comment

0 Comments