Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ភ្ញៀវទេសចរ ៣ម៉ឺននាក់បានមកកម្សាន្តក្នុងខេត្តកំពតនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ថ្ងៃទី២

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងប្រទេសបានមកសម្រាកកម្សាន្តក្នុងខេត្តកំពតមានចំនួន ៣ម៉ឺននាក់ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។ លោកប្រធានមន្ទីរបានបន្ថែមថា យោងតាមរបាយការណ៍កក់បន្ទប់ស្នាក់នៅ កាលថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចំនួនអ្នកកក់ នៅតិចនៅឡើយ ប្រមាណជា ៤០%ប៉ុណ្ណោះ ក្នុងចំណោមបន្ទប់ស្នាក់សរុបជាង៤ពាន់បន្ទប់ ។ ប៉ុន្តែថ្ងៃទី៣នេះ ចំនួនភ្ញៀវកក់បន្ទប់មានការកើនឡើងសម្រាប់បឹងហ្គាឡូ រីស៊ត និងសណ្ឋាគារធំៗ ដោយការកក់ស្ថិតក្នុងរង្វង់ ៧០%  ហើយភ្ញៀមកលេងខេត្តកំពតភាគច្រើនចូលចិត្ត (Walk In) គឺនៅពេលចូលមកដល់ស្នាក់នៅតែម្តង។ 

កាលពីថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ម្សិលម៉ិញ ទិដ្ឋភាពជារួមនៅក្នុងក្រុងកំពតបានចាប់ផ្តើមមានភាពអ៊ូអរ និងមានសកម្មភាពធ្វើដំណើរនៅលើដងផ្លូវសំខាន់នានាក្នុងក្រុងមានភាពមមាញឹកខ្លាំង។ ក្នុងនោះផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ មកកាន់ខេត្តកំពត គេសង្កេតឃើញមានរថយន្តជាច្រើនបានធ្វើដំណើរសម្រុកចូកមកកាន់ក្រុងកំពត ហើយធ្វើដំណើរចេញឆ្ពោះទៅកាន់តំបន់រមណីយដ្ឋាន និងតំបន់ទេសចរណ៍នានាក្នុងខេត្ត។

ជាមួយគ្នានេះដែរ នៅថ្ងៃទី៣នេះ សកម្មភាពការធ្វើដំណើររបស់ភ្ញៀវទេសចរមានភាពមមាញឹកគិតត្រឹមម៉ោង១០ព្រឹក ប៉ុន្តែចំណុចប្រឈមនឹងការកកស្ទះដូចជានៅតំបន់ស្ពានថ្មីត្រើយខាងលិច និងត្រើយខាងកើត ស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត និងតំបន់មាត់ព្រែក នៅមិនទាន់មានការកកស្ទះនៅឡើយទេ ប៉ុន្តែកងកម្លាំងសមត្ថកិច្ចចម្រុះត្រូវបានដាក់ពង្រាយនៅតាមចំណុចផ្លូវប្រសប់ ដើម្បីសម្រួលចរាចរណ៍កុំឱ្យមានកក់ស្ទះនាពេលខាងមុខ៕

អត្ថបទ៖ AKP Kampot












Post a Comment

0 Comments