នាពេលថ្មីៗនេះ រដ្ឋាបាលខេត្តកំពតបានបង្ហាញនូវគំនូសប្លង់មេ គម្រោងស្ថាបនាឆ្នេរព្រែកកំពង់បាយ(ព្រែកកំពត) ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ប្រវែង២.០០០m។
សូមបញ្ចាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើការអភិវឌ្ឍ និងស្ថាបនាផ្លូវនានាក្នុងក្រុងកំពត ពីផ្លូវក្រាលកៅស៊ូទៅជាផ្លូវបេតុងដើម្បីធានាគុណភាព និងការប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ការដាក់ភ្លើងបំភ្លឺផ្លូវ តុបតែងលម្អរតាមផ្លូវសារធារណៈផ្សេងៗក្នុងក្រុង និងគម្រោងស្ថាបនាសួនកម្សាន្តដ៏ប្រណិតនៅចន្លោះស្ពានថ្មចាស់(ស្ពានឥន្ធនូ) រហូតដល់ស្ពានថ្មថ្មី(ស្ពានកំពង់បាយ) រួមនឹងឆ្នេរកម្សាន្តប្រវែង ២.០០០ម៉ែត្រ នៅតំបន់កោះស្មៅផងដែរ៕
អត្ថបទៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments