Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពតនឹងបង្កើតតំបន់ការពារជលផលទំហំ៨ពាន់ហិកតា សម្រាប់ជាជម្រកជីវៈចម្រុះនិងប្រភេទសត្វកម្រ

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ថា ដើម្បីរក្សាកំនើនផលនេសាទ និងរក្សាធនធានសមុទ្រឱ្យមាននិរន្តរភាព ពិសេសទាក់ទាញប្រភេទសត្វសមុទ្រកម្រ និងងាយរងគ្រោះ ដូចជាជ្រូកទឹក សត្វផ្សោតជាដើមឱ្យមកស្នាក់នៅ រកចំណី និងពងកូនក្នុងដែនសមុទ្រខេត្តកំពតឱ្យកាន់តែច្រើន។ ខណ្ឌរដ្ឋបាលជលផលបានសហការជាមួយអាជ្ញាធរ បាននិងកំពុងបន្លឿនការរៀបចំតំបន់ការពារជលផលមួយកន្លែងទំហំ ៨ពាន់ហិកតា ស្ថិតក្នុងក្រុងបូកគោ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន បានបញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ឯកឧត្តមតែងតែយកចិត្តទុកដាក់លើការងារជលផល ពិសេសការងារអភិរក្ស និងអភិវឌ្ឍន៍នៅតាមសហគមន៍នេសាទទាំង៩របស់ខេត្តឱ្យមានភាពល្អប្រសើរ និងដើម្បីកាត់បន្ថយនូវរាល់បទល្មើសនេសាទផ្សេងៗស្ទើរអស់។ ប្រជាសហគមន៍ ភ្ញៀវទេសចរ និងអង្គការដៃគូផ្សេងៗ បាននិងកំពុងរួមដៃគ្នាការពារអភិរក្ស និងដាំដើមកោងកាងបន្ថែមរាប់ម៉ឺនដើមក្នុងមួយឆ្នាំៗ។

លោកនាយកខណ្ឌរដ្ឋបាលជលផលបានបន្តថា ដើម្បីរក្សាកំនើនផលនេសាទ និងរក្សាធនធានសមុទ្រឱ្យមាននិរន្តរភាព ពិសេសទាក់ទាញប្រភេទសត្វសមុទ្រកម្រ និងងាយរងគ្រោះ ដូចជាជ្រូកទឹក សត្វផ្សោតជាដើម ឱ្យមកស្នាក់នៅ ក៏ដូចជារកចំណី និងពងកូនក្នុងដែនសមុទ្រខេត្តកំពតឱ្យកាន់តែច្រើន ខណ្ឌរដ្ឋបាលជលផល បានរួមសហការជាមួយអាជ្ញាធរ កំពុងពន្លឿនការរៀបចំតំបន់ការពារជលផលមួយកន្លែងដែលមានទំហំ ៨ពាន់ ហិកតា ដែលមានទីតាំងស្ថិតក្នុងក្រុងបូកគោ។

សូមបញ្ជាក់ថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥នេះ ខេត្តកំពតប្រមូលផលនេសាទបានប្រមាណជាង ១ម៉ឺនតោន គឺមានការកើនឡើងប្រមាណ៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ខណៈដែលក្រុមការងាររាជរដ្ឋាភិបាល និងឯកឧត្តមអភិបាលខេត្ត កំពុងជួយឧបត្ថម្ភគាំទ្រ និងជំរុញរៀបចំសហគមន៍នីមួយៗឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments