Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

គណៈប្រតិភូខេត្ត ហ៊ូប៉ី ប្រទេសចិនសន្យានិងយកសក្តានុពលរបស់ខេត្តកំពតទៅផ្សព្វផ្សាយដល់អ្នកវិនិយោគ

នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបទទួលស្វាគមន៍គណៈប្រតិភូខេត្ត ហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកស្រី Wang Hongling (វ៉ាង ហុងលីង) ដែលបានអញ្ជើញមកទស្សនកិច្ចនៅលើទឹកដីខេត្តកំពត និងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្រោមម្លប់នៃសុខសន្តិភាព។ និយាយដោយឡែក ខេត្តកំពត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ ពិសេសវិស័យទេសចរណ៍ ដែលក្នុងមួយសប្តាហ៍មានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងរង្វង់ជាង ៥ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ខេត្តកំពត គឺជាខេត្តមួយដែលមានសក្តានុពលសំបូរបែបរួមមាន ធនធានធម្មជាតិ: ដីស្រែ ឆ្នេរសមុទ្រ ស្ទឹង ព្រែក កោះ ឧទ្យានជាតិ ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ធនធានជលផល រ៉ែ និងអាគារបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យគណៈប្រតិភូខេត្ត ហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ជួយផ្សព្វផ្សាយនូវសក្តានុពលដែលមានក្នុងខេត្តកំពតទាំងអស់ ទៅកាន់អ្នកវិនិយោគ ឱ្យមកវិនិយោគក្នុងខេត្តកំពតឱ្យបានកាន់តែច្រើន ក្នុងន័យជួយអភិវឌ្ឍន៍ខេត្តជាប់និងឆ្នេរសមុទ្រនៃប្រទេសកម្ពុជាមួយនេះឱ្យមានការរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ ក្រោយពីបានពិភាក្សា និងធ្វើបទបង្ហាញដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរួចមក លោកស្រី Wang Hongling (វ៉ាង ហុងលីង) ប្រធានគណៈប្រតិភូខេត្ត ហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្ត ហ៊ូប៉ី និងខេត្តកំពត នាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើ ពិសេសការអភិវឌ្ឍខេត្តធ្វើឱ្យមានភាពទាក់ទាញ។ លោកស្រីប្រធានគណៈប្រតិភូបានបន្តថា គោលគំនិតនៃទស្សនៈកិច្ចរបស់ប្រតិភូ ខេត្ត ហ៊ូប៉ី មកកាន់ខេត្តកំពតនាពេលនេះ គឺមានគោលគំនិតក្នុងការជំរុញបន្ថែមទៅលើកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មរវាងខេត្តទាំងពីរ ហើយបន្ទាប់ពីបានធ្វើការទស្សនកិច្ចក្នុងទឹកដីនៃខេត្តកំពត និងបន្ទាប់ពីកិច្ចប្រជុំពិភាក្សានេះទៅ លោកស្រីនិងនាំយកនូវសក្តានុពលដ៏សំបូរបែបរបស់ខេត្តជាប់មាត់សមុទ្រមួយនេះ ទៅផ្សព្វផ្សាយដល់អ្នកវិនិយោគនៅក្នុងប្រទេសចិន ក្នុងន័យទាក់ទាញឱ្យមានការវិនិយោគលើវិស័យសំខាន់ៗដែលមាននៅក្នុងខេត្ត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង











Post a Comment

0 Comments