Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រុមអាជីវករលើកឡើងថារូបសំណាកត្រីសេះសមុទ្របាញ់ទឹកបានធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើជាងមុន

ក្រុមអាជីវករដែលលក់ដូរនៅតំបន់ត្រីសេះសមុទ្របាញ់ទឹក មុខសាលាខេត្តចាស់បានលើកឡើងថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ការលក់ដូររបស់ពួកគាត់ដាច់ជាងមុខឆ្ងាយហើយបានធ្វើឱ្យជីវភាពមានភាពល្អប្រសើ។ អាជីវករទាំងនោះបានថ្លែងអំណរគុណដល់អភិបាលខេត្តកំពត ដែលបានសាងសង់រូបសំណាកត្រីសេះសមុទ្រនេះឡើង ធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយជួយដល់ជីវភាពរបស់ពួកគាត់។

រូបសំណាកត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទន្ទឹមនឹងនោះ រូមសំណាកត្រីសេះសមុទ្របាញ់ទឹកនេះ ក៏បានជួយលើកកម្ពសសេដ្ឋកិច្ចខេត្ត ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលលក់ដូរ និងផ្តល់សេវកម្មផ្នែកទេសចរណ៍ផងដែរ។

ក្រុមអាជីវករដែលប្រកបរបរលក់ដូរនំចំណី និងអាហារផ្សេងៗនៅតំបន់រូបសំណាកត្រីសេះសមុទ្របាញ់ទឹកបានលើកឡើងថា ពីមុនការលក់ដូររបស់ពួកគាត់ពុំសូវដាច់ ហើយប្រាក់ចំណូលក៏បានតិចតួច តែក្រោយពេលដែលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលកសាងដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើឱ្យមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយការលក់ដូររបស់ពួកគាត់ក៏លក់ដាច់ជាងមុនមួយទ្វេជាពីរ។ ក្រុមអាជីវករបានបន្តថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹកនេះឡើង ពួកគាត់ក៏រកចំណូលបានច្រើន រីឯម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រីស៊ត និងកន្លែងកម្សាន្តនានាក្នុងខេត្តក៏ទទួលបានភ្ញៀវទេសចរទៅសម្រាកកម្សាន្តច្រើនផងដែរ។ ក្រុមអាជីវករក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តកំពត ដែលបានធ្វើរូបសំណាកត្រីសេះសមុទ្របាញ់ទឹកនេះឡើង ធ្វើឱ្យពួកគាត់រកចំណូលបានច្រើន ជីវភាពក៏បានល្អប្រសើជាងមុនឆ្ងាយ ហើយរូបសំណាកត្រីសេះសមុទ្រនេះគឺជារូបសំណាកនាំសំណាងដល់ពួកគាត់ និងប្រជាពលរដ្ឋក្នុងខេត្តផងដែរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត តំបន់ដែលមានសក្តានុពលផ្នែកទេសចរណ៍នៅក្នុងខេត្តត្រូវបានយកចិត្តទុកដាក់ឱ្យមានការកែលម្អ បង្កើតកន្លែងស្នាក់នៅកន្លែងកម្សាន្តបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តឱ្យបានកាន់តែច្រើន។ លោកប្រធានមន្ទីរបានបន្តថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងចាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងផុតទៅក៏ដោយ តែស្ថានភាពភ្ញៀវទេសចរនៅតែមានកំណើនមិនថមថយនោះទេ គឺមានកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុងមួយសប្តាហ៍ភ្ញៀវមកលេងកម្សាន្តក្នុងរង្វង់ ៥ម៉ឺននាក់ ហើយភ្ញៀវបានទៅលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍នៅទីតាំងរូបត្រីសេះសមុទ្របាញ់ទឹកប្រមាណជាង ១ម៉ឺននាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments