Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ភ្ញៀវទេសចរជាច្រើននាំគ្នាដើរលេងកម្សាន្តក្នុងកម្មវីធីកំពតសង្ក្រាន្តដល់យប់ជ្រៅ

ភ្ញៀវទេសចរដែលមានស្រុកកំណើតតាមបណ្តាស្រុកនៃខេត្តកំពត បានលើកឡើងថា ខេត្តកំពតបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចម្រើនប្លែកច្រើនណាស់ ពិសេសការរៀបចំសម្រាប់កម្មវិធីកំពតសង្ក្រាន្ត ស្អាតទាក់ទាញគូរឲ្យចង់មកលេងកម្សាន្ត ។ ហើយបើទោះជាថ្ងៃទី១ កម្មវិធីសង្ក្រាន្តមិនទាន់ចាប់ផ្តើម ប៉ុន្តែមានភ្ញៀវទេសចរមកច្រើនហួសពីការរំពឹងទុក ពួកគាត់ថា នៅថ្ងៃទី២នេះ នឹងមានភ្ញៀវមកលេងកាន់តែច្រើន។

ភ្ញៀវទេសចរដែលមានស្រុកកំណើតនៅតាមបណ្តាស្រុកនៃខេត្តកំពត បានលើកឡើងថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត បានអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោនៈ  ពិសេសការរៀបចំសង្ក្រាន្តឆ្នាំថ្មី មានភាពល្អប្រសើរ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ការសម្អាត់បរិស្ថានអនាម័យ និងតុបតែងលម្អភ្លើងព័ណ៍តាមទីសាធារណៈផ្សេងៗ ពិសេសសមទ្ធិផលថ្មីជាច្រើននៅក្មុងក្រុងកំពត ស្អាតទាក់ទាញ។ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានចូលរួមលេងកម្សាន្តសប្បាយក្នុងកម្មវិធីកំពតសង្ក្រាន្ត  ហើយនៅថ្ងៃទី២នេះ ពួកគាត់រំពឹងថានឹងបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាន់តែមកលេងច្រើន។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃទី១  ស្ថានភាពទូទៅក្នុងពិធីណុណ្យចូលឆ្នាំបានប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអ្វីមួយកើតឡើង គួរឲ្យកត់សំគាល់ទេ។ ដោយឡែកម្សិលមិញ សម្រាប់កម្មវិធីសង្ក្រាន្តមិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចេញមកដើរលេងច្រើននៅក្នុងក្រុងកំពតរហូតដល់យប់ជ្រៅ។ ដោយឡែននៅតាមតំបន់រមណីយដ្ឋានផ្សេងៗក្នុងខេត្ត មានទេសចរដើរកំសាន្តជិត ២ម៉ឺននាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

























Post a Comment

0 Comments