Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កន្លែងស្នាក់នៅនិងរមណីយដ្ឋាននានាក្នុងខេត្តកំពតត្រៀមលក្ខណៈទទួលទេសចរក្នុងឱកាសបុណ្យចូលឆ្នាំចិន

អ្នកគ្រប់គ្រងកន្លែងផ្តល់សេវាស្នាក់នៅ និងរមណីយដ្ឋានក្នុងខេត្តកំពតបានប្រាប់ឲ្យដឹងថា រាល់ពេលមានពិធីបុណ្យទានម្តងៗ ខេត្តកំពតតែងតែមានភ្ញៀវទេសចរមកលេងច្រើន ដូចគ្នានេះដែរ ដើម្បីអបអរសាទរ និងទទួលស្វាគមន៍ទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនខាងមុខ កន្លែងស្នាក់នៅ រមណីយដ្ឋាន និងកន្លែងផ្តល់សេវាទេសចរណ៍ផ្សេងៗ បានត្រៀមខ្លួន រៀបចំតុបតែងលម្អស្ទើររួចរាល់ហើយ។

តំណាងឲ្យប្រធានគ្រប់គ្រងការិយាល័យជួរមុខ នៃម៉ូលីរីសត  លោក សេក ចិន បានប្រាប់ថា ដោយសារ កម្ពុជាមានសុខសន្តិភាព មានសេរីភាពពេញលេញខាងជំនឿសាសនា ហើយស្របពេលដែលពលរដ្ឋជាច្រើន ជាប់ខ្សែស្រឡាយជនជាតិចិនផងនោះ នៅម៉ូលីរីសតបានរៀបចំតុបតែងលម្អ ដើម្បីអបអរសាទរ និងសម្រាប់ទទួលទេសចរមកលេង ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ស្ទើររួចរាល់ហើយ។ លោកបានបញ្ជាក់ថា ក្រៅពីការចងគោម លម្អដើមផ្កាអង្គារសិល្ប៍ ភ្ជាប់ជាមួយនូវអាំងប៉ាវ  ម៉ូលីរីសតបានរៀបចំ កន្លែងថតរូបអនុស្សាវរីយ៍ថ្មីៗជាច្រើន។ តម្លៃបន្ទប់មិនឡើងថ្លៃទេ គឺចម្លោះពី៥០ ដល់ជាង៣០០ដុល្លា និងទទួលបានការកក់បណ្តើរៗច្រើនហើយ។

ជំនួយការអ្នកគ្រប់គ្រងនៅ រមណីយដ្ឋានដូងទេរ លោក ម៉េង រក្សា បានឲ្យដឹងដែរថា ដើម្បីឆ្លើយតបតម្រូវការភ្ញៀវ ពិសេសបងប្អូនជាប់ខ្សែស្រឡាញជនជាតិចិន ដែលនឹងមកលេងខេត្តកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនខាងមុខ  ដូងទេរ បានរៀបចំតុបតែងលម្អកន្លែង តាមបែបលក្ខណប្រពៃណីជនជាតិចិន និងមានបង្កើតកម្មវិធីកម្សាន្តសប្បាយៗជាច្រើន បង្កើនន្លែងអង្គុយ និងត្រៀមបុគ្គលិកក្រៅម៉ោងបន្ថែមផងដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្តកំពត ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍន៍ និងការជំរុញលើកទឹកចិត្ត បង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗរបស់រដ្ឋបាលខេត្ត ធ្វើឲ្យខេត្តកំពតកាន់តែមានប្រជាប្រិយភាព ភ្ញៀវទេសចរមកលេងកាន់តែច្រើន ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនខាងមុខនេះ លោករំពឹងថា ទេសចរនឹងមកលេងខេត្តកំពតកាន់តែច្រើន។
តាមរបាយការណ៍ភ្ញៀវទេសចរប្រចាំខែមករា ឆ្នាំ២០២៤ ទេសចរសរុបចំនួន ១៦៣,៩១៥នាក់ មានការកើនឡើង ៣៣៤% បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៣ ក្នុងនោះ៖ ភ្ញៀវទេសចរជាតិចំនួន ១៥៥,០៨០ ភ្ញៀវទេសចរអន្តរជាតិចំនួន ៨,៨៣៥នាក់ (កើនឡើង ៩៣. ៩៦% បើប្រៀបធៀបនឹងខែមករាឆ្នាំ២០២៣) ៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments