AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធ សៀវភៅ ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ ដែលមានចំណងជើង "នាយករដ្ឋមន្រ្តី ៣៧រូប នៃកម្ពុជា - របត់នយោបាយ និងសង្គម ក្នុងភ្លើងសង្រ្គាម និងសន្តិភាព" ចំនួន ១០០ច្បាប់ ជូនឯកឧត្តមរដ្ឋមន្ត្រី និងអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា
0 Comments