Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អបអរសាទរ! ឆ្នេរខ្សាច់១ និងព្រែកចំនួន៥ ក្នុងខេត្តកំពត ទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣


នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំគណៈប្រតិភូដើម្បីចូលរួមក្នុងពិធីប្រកាសនិងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ “ឆ្នេរខ្សាច់និងព្រែកជ័យលាភី នៃការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣” ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្តកែប។

ក្នុងការប្រកួតប្រជែងប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣នេះ ខេត្តកំពតមានឆ្នេរខ្សាច់ចំនួនមួយ និងព្រែកចំនួន៥ ផ្សេងទៀតទទួលបានជ័យលាភី និងចំណាត់ថ្នាក់ ដែលក្នុងនោះរួមមាន៖ ឆ្នេរកោះស្មៅ ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត” កម្រិតៈ ឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិតមធ្យម, ព្រែកសហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតល្អណាស់, ព្រែកកោងកាងកំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, ព្រែកសហគមន៍ទេសចរណ៍កែបថ្មី ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, ព្រែកសហគមន៍ទេសចរណ៍ព្រែកត្នោត ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម,  និងព្រែកសហគមន៍ទេសចរណ៍អន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម ហើយជ័យភីដែលទទួលបានទាំងអស់សម្រាប់ឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្តមានរយៈសុពលភាពចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments